ព័ត៌មានជាតិ
ឆេះរថយន្ដមួយគ្រឿង ស្លាប់មនុស្សម្នាក់សល់តែគ្រោងឆ្អឹង
មនុស្សម្នាក់បានឆេះស្លាប់ក្នុងរថយន្ដសល់តែគ្រោងឆ្អឹង ក្នុងហេតុការណ៍ឆេះរថយន្ដនៅតាមបណ្ដោយវិថីឈ្នះឈ្នះ ចំណុចភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៣០នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។
រថយន្តដែលត្រូវភ្លើងឆាបឆេះនោះម៉ាក KIA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-9736 ។ ចំណែកជនរងគ្រោះស្លាប់ក្នុងរថយន្ត នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ សង្ស័យជាមនុស្សប្រុស ព្រោះថា ភ្លើងឆេះស្លាប់ខ្លោចសល់តែគ្រោងឆ្អឹង ។

បើតាមប្រភពពីប្រជាពលរដ្ឋ បាបឲ្យដឹងថា មុនកើតហេតុរថយន្តបើកតាមបណ្ដោយផ្លូវវិថីឈ្នះឈ្នះពីលិច ទៅកើត ដល់ចំណុចកើតហេតុ មានផ្សែងហុយភ្លើងឆេះខ្មួល ហើយក៏រេចង្កូតធ្លាក់ផ្លូវ ដោយគិតថាអ្នកបើកបរចេញផុតហើយ រហូតដល់ភ្លើងរលត់ទៅវិញ ទើបឃើញជនរងគ្រោះស្លាប់ក្នុងរថយន្ត។

តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា តាមប្រភពដែលប្រមូលបានឲ្យដឹងថា រថយន្តដែលឆាបឆេះនេះបានកើតឡើងតាំងពីវេលាម៉ោងប្រមាណជាង៣យប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះមកម្លេះ តែកម្លាំងជំនាញរបស់យើងមិនទទួលបានព័ត៌មាននោះទេ ទើបរហូតមកវេលាម៉ោង៦ព្រឹកកម្លាំងជំនាញទទួលបានថា មានករណីឆេះរថយន្តនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ បានចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ តែអកុលទៅដល់រថយន្តឆេះអស់និងបណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ក្នុងរថយន្តបាត់ទៅហើយ នៅសល់តែភ្លើងនិងផ្សែងបន្តិចបន្តួចប៉ុណ្ណោះ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តបាញ់ពន្លត់អស់ចំនួន១គ្រឿង។ ចំណែកមូលហេតុកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត មិនទាន់អាចសន្និដ្ឋានបានថា ជាករណីអ្វីឲ្យច្បាស់នៅឡើយទេ៕

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


