ព័ត៌មានអន្ដរជាតិ
អាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
មួយសប្តាហ៍ពេញហើយ ដែលអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា ធ្វើឲ្យកក្រើកតំបន់មជ្ឈិមបូព៌ា នៅក្នុងសង្គ្រាមដ៏សាហាវ ដែលផ្ទុះឡើងសាជាថ្មី ក្រោយកិច្ចព្រមព្រៀងសន្តិភាព ដែលមានប្រទេសប៉ាគីស្ថាន ជាអ្នកសម្របសម្រួល ត្រូវរលាយ។

តាមការផ្សាយរបស់ Al Jazeera នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ បានចេញបញ្ជាផ្ទាល់ ឲ្យបញ្ជាការកណ្តាលអាមេរិក (CENTCOM) បើកការវាយប្រហារនៅថ្ងៃទី៧ ដោយប្រើប្រាស់ទាំងយន្តហោះចម្បាំង នាវាចម្បាំង និងដ្រូន។
ការវាយប្រហារថ្មីនេះ បានពង្រីកពីតំបន់ឆ្នេរភាគខាងត្បូង ចូលទៅជ្រៅក្នុងទឹកដីស្នូលរបស់អ៊ីរ៉ង់ រួមទាំងខេត្ត Yazd ដែលស្ថិតនៅចំកណ្តាលប្រទេស ខណៈការផ្ទុះកក្រើកក៏កើតឡើងផងដែរ នៅតំបន់ Bushehr, Sirik និងកោះ Qeshm។

យ៉ាងណា អ៊ីរ៉ង់ មិននៅស្ងៀមឡើយ ដោយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានបាញ់មីស៊ីលបាលីស្ទីក និងដ្រូន សងសឹកវិញយ៉ាងសន្ធាប់ តម្រង់ទៅរកបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ក្នុងតំបន់ ដែលមានមូលដ្ឋានទ័ពអាមេរិក ឈរជើង ដូចជា បារ៉ែន កូវ៉ែត កាតា ហ្សកដានី ស៊ីរី និងអូម៉ង់។
ក្នុងនោះ ការវាយប្រហារដោយមីស៊ីល លើរោងចក្រចម្រោះទឹកស្អាត និងរោងចក្រអគ្គិសនី ក្នុងប្រទេសកូវ៉ែត បានបំផ្លាញម៉ាស៊ីនធំ បង្ខំឲ្យរដ្ឋាភិបាលប្រកាសកាត់បន្ថយ និងកំណត់ការប្រើប្រាស់អគ្គិសនី។ ចំណែកនៅកាតា, បំណែកមីស៊ីលដែលធ្លាក់ បានបណ្តាលឲ្យកុមារម្នាក់រងរបួស។

នៅថ្ងៃទី៦ នៃសង្គ្រាមថ្មីនេះ! អ៊ីរ៉ង់ បញ្ជាក់ថា ស្ពានចំនួន ៨ ត្រូវបានអាមេរិក កម្ទេច រួមជាមួយសំណង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត ហើយជនស៊ីវិល ៨នាក់ ក៏ត្រូវបាត់បង់ជីវិត និង ២០នាក់ រងរបួសផងដែរ។
ក្នុងចំណោមនោះ មានស្ពាន Bandar-e Khamir ស្ថិតក្នុងខេត្ត Hormozgan ភាគខាងត្បូង ដែលត្រូវអាមេរិកទម្លាក់គ្រាប់បែកផ្តាច់ចោល ខណៈក្នុងការវាយប្រហារនោះ ក៏បណ្តាលឲ្យជនស៊ីវិល ៧នាក់ស្លាប់ និង៩នាក់ រងរបួសផងដែរ។

មិនត្រឹមប៉ុណ្ណឹង អាមេរិក ក៏បំផ្ទុះប៉មដ៏ខ្ពស់មួយផងដែរ នៅកំពង់ផែ Chabaharរបស់ប្រទេសអ៊ីរ៉ង់ ស្ថិតនៅឈូងសមុទ្រអូម៉ង់ ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ប្រទេសជិតខាង អាហ្វហ្គានីស្ថាន ដែលជាប្រទេសគ្មានច្រកចេញចូលសមុទ្រ។
សង្គ្រាមផ្ទុះឡើងខ្លាំងជាថ្មីនេះ គឺបន្ទាប់ពីអាមេរិក ចោទថា អ៊ីរ៉ង់ បានបំពាន MoU ដែលភាគីទាំងពីរ ចុះហត្ថលេខាកាលពីខែមិថុនា តាមរយៈការវាយប្រហារលើកប៉ាល់ដឹកទំនិញ នៅច្រក Hormuz ទើបទីក្រុងវ៉ាស៊ីនតោន ឆ្លើយតបយ៉ាងចាស់ដៃបែបនេះ៕
អត្ថបទ៖ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៥៧ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤១ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


