នយោបាយ
គណៈចលនាមហាជន រៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា»

គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។

ជាកិច្ចចាប់ផ្ដើមកម្មវិធី ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាដ៏មានអត្ថន័យនេះ។

ឯកឧត្តមបានមានប្រសាសន៍ថា បាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាជូនថ្នាក់ដឹកនាំជំនាន់មុន ដែលជាសាក្សីរស់នៃប្រវត្តិសាស្ត្រកម្ពុជា ចែករំលែកបទពិសោធន៍ផ្ទាល់អំពីដំណើរតស៊ូរំដោះជាតិ ការបង្រួបបង្រួមជាតិ និងការកសាងសុខសន្តិភាព។

ទន្ទឹមនឹងនេះ វេទិកានេះក៏មានគោលបំណងលើកកម្ពស់ស្មារតីយុវជនឱ្យយល់ដឹងពីតម្លៃនៃការលះបង់ វីរភាព និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងបណ្ដុះស្មារតីដឹងគុណ ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តបម្រើជាតិមាតុភូមិ។ ជាមួយគ្នានេះ បាឋកថាស៊េរីនេះក៏ដើរតួនាទីជាស្ពានផ្សារភ្ជាប់អន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងជំនាន់ក្រោយ ដើម្បីពង្រឹងស្មារតីឯកភាព សាមគ្គីភាព និងការបន្តវេនក្នុងបុព្វហេតុកសាង និងអភិវឌ្ឍជាតិ។

ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា បទពិសោធន៍ និងការចែករំលែករបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺជាមេរៀនដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងយុវជនជំនាន់ក្រោយ ក្នុងការសិក្សា ស្វែងយល់ និងយកជាគំរូសម្រាប់ការដឹកនាំ ការគ្រប់គ្រង និងការបម្រើប្រជាជន។ ឯកឧត្តមបានបន្ថែមថា“សម្តេចកិត្តិសង្គហបណ្ឌិត មិនត្រឹមតែជានិមិត្តរូបនៃភាពឆ្នើម និងសមត្ថភាពរបស់ស្ត្រីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាក្សីរស់នៃប្រវត្តិសាស្ត្រពិត ។ ក្នុងនាមជាសាក្សីរស់នៃដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា សម្ដេចបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរំដោះជាតិ និងរួមចំណែកក្នុងការកសាង ស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ រហូតទទួលបានវឌ្ឍនភាពដូចសព្វថ្ងៃ។

ក្នុងនាមជាយុវជនជំនាន់ក្រោយ ឯកឧត្តម ហ៊ុន ម៉ានី គោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ការលះបង់ ការខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំជំនាន់មុន ដែលបានតស៊ូឥតស្រាកស្រាន្តក្នុងការបំពេញបេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន។
ឯកឧត្តមបានបន្ថែមថា ការគោរពវិន័យ ការប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំ និងស្មារតីទទួលខុសត្រូវខ្ពង់ខ្ពស់បំផុតរបស់ពួកគាត់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃ។ បើគ្មានការលះបង់របស់អ្នកជំនាន់មុន ក៏គ្មានយើងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


