ព័ត៌មានជាតិ
សម្តេចតេជោមិនទាន់អនុញ្ញាតឱ្យបើកសាលាកម្រិតមតេយ្យនៅឡើយទេ
ប្រមុខរដ្ឋាភិបាលភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សាលាមតេយ្យសិក្សានៅមិនទាន់អនុញ្ញាតឱ្យបើកដំណើរការនៅពេលនេះនៅឡើយទេ ដោយសារកុមារអាយុពី៣ទៅ៤ឆ្នាំនៅមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។
មានប្រសាសន៍នៅក្នុងពិធីសម្ពោធអាគារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា នេះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ខ្ញុំសូមផ្តាំផ្ញើមតេយ្យកុំអាលលឿនពេក ខ្ញុំចង់ឱ្យបើកបឋម អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដោយសារគម្លាតសុវត្តិភាព»។

សម្តេចតេជោបានបន្តថា ការអនុញ្ញាតឱ្យបើកដំណើរការដោយសារតែពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ពិសេសកុមារអាយុ៥ឆ្នាំ។ ចំណែកកុមារអាយុពី៣ទៅ៤ឆ្នាំនៅមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយទេ។ ដូច្នេះសូមកុំប្រញាប់បើកលឿនពេក។
សម្តេចតេជោបានបន្តទៀតថា អត្រាឆ្លងជំងឺកូវីដ១៩បានធ្លាក់ចុះជាបន្តបន្ទាប់ធ្វើឱ្យយើងបើកសាលាឡើងវិញដោយមានសិស្សប្រមាណ៣លាននាក់ចូលរៀន។ មិនតែប៉ុណ្ណោះយើងបានបើកប្រទេសឡើងវិញផងដែរ ដោយសារបងប្អូនទទួលបានការចាក់វ៉ាក់សាំង ព្រោះថាវ៉ាក់សាំងជួយសង្គ្រោះអាយុជីវិតមនុស្ស។
សម្តេចបានបន្ថែមថា « ប្រសិនបើបងប្អូនមិនព្រមទទួលការចាក់វ៉ាក់សាំងទេច្បាស់ណាស់ថាមកទល់ពេលនេះបើកប្រទេសអត់រួចទេ»។
យ៉ាងណាក៏ដោយ សម្តេចតេជោបានអះអាងថាពេលបើកប្រទេសឡើងវិញប្រជាពលរដ្ឋមានការរីករាយសប្បាយចិត្ត៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


