ព័ត៌មានជាតិ
រដ្ឋសភា នឹងបើកកិច្ចប្រជុំដើម្បីបោះឆ្នោតផ្តល់ទំនុកចិត្តលើបេក្ខជនជំនួសឯកឧត្តម ងួន ញ៉ិល នៅថ្ងៃទី២៥ ខាងមុខ
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានថ្លែងប្រាប់«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះថា ជានីតិវិធីនៅក្នុងការជ្រើសរើសបេក្ខភាពអនុប្រធានរដ្ឋសភានេះ ជាដំបូងគឺរដ្ឋសភាត្រូវទទួលសំណើពីគណបក្ស ដើម្បីដាក់បេក្ខភាពសិន ហើយនៅពេលគណបក្សដាក់សំណើរមក រដ្ឋសភា នឹងបោះឆ្នោតដល់ទំនុកចិត្ត។
លោកបញ្ជាក់យ៉ាងដូច្នេះថា “ហ្នឹងជាសំណើរបស់គណបក្ស គណបក្សដាក់មក គណបក្សលោកស្នើមកហើយ សមាជិករដ្ឋសភានឹងបោះឆ្នោតផ្ដល់ទំនុកចិត្ត ពីព្រោះប្រធានអនុប្រធានសភា ទាល់តែរដ្ឋសភាទាំងមូលបោះឆ្នោត តែងតាំង”។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ទៀតថា គណៈអចិន្ត្រៃយ៍ នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យសម្រេចលើសំណើរដាក់បេក្ខជនអនុប្រធានរដ្ឋសភាជំនួសឯកឧត្តម ងួន ញ៉ិល នៅថ្ងៃទី២២ ខែវិច្ឆិកា ហើយនៅថ្ងៃទី២៥ ខែវិច្ឆិកា រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់ទំនុកចិត្ត។

សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពដោយរោគាពាធ នៅវេលាម៉ោង១០និង៣០ នាទីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់គាត់ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ឯកឧត្តម ងួន ញិល ទទួលមរណភាពក្នុងអាយុ៧៩ឆ្នាំ ហើយសពតម្កល់នៅគេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


