ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញដាក់កម្លាំងទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន
ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ជាពិសេសពង្រឹងច្បាប់ចរាចរផ្លូវគោកផងនោះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តឲ្យកម្លាំងមានសមត្ថកិច្ចចុះពិនិត្យអាវុធជាតិផ្ទុះ។

ជាក់ស្តែងនៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង២០និង០០នាទី ដល់ម៉ោង២២និង០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ តំណាងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅមុខអគ្គិសនីកម្ពុជា ស្ថិតនៅផ្លូវលេខ១៩ កែងផ្លូវលេខ៩៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលមានកម្លាំងចូលរួមសរុប២៤នាក់ ក្នុងនោះមានកម្លាំងនគរបាលខណ្ឌចំនួន០៩នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន០៧នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន០៨នាក់។

លទ្ធផលត្រួតពិនិត្យមធ្យោបាយឆ្លងកាត់សរុបចំនួន១១០គ្រឿង ក្នុងនោះមានត្រួតពិនិត្យរថយន្តឆ្លងកាត់ចំនួន៤៧គ្រឿង និងត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន៦៣គ្រឿង។ ចំណែអាវុធមិនមានការឆ្លងកាត់នោះទេ៕
អត្ថបទ៖ រស្មី





-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


