Connect with us

ព័ត៌មានជាតិ

មនុស្សជាង៣ពាន់នាក់ មកពិនិត្យបញ្ជីឈ្មោះបោះឆ្នោតថ្មីនៅកោះកុង​

បានផុស

នៅ

ប្រជាពលរដ្ឋ​ចំនួន​៣,១០១​នាក់ ​នៅ​ខេត្តកោះកុង បាន​អ​ញ្ជើញ​មក​ត្រួតពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០២១​នេះ បើតាម​ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត​នៅសល់តែ​១៦​ភាគរយ​ទៀត​ទេ​ នឹង​សម្រេច​តាម​តួលេខ​ប៉ាន់ស្មានរបស់ខ្លួន​។​

លទ្ធផល​បណ្តោះអាសន្នបង្ហាញថា ពលរដ្ឋ​ប្រុស​ស្រី ក្មេង​ចាស់​ប្រមាណ​៣,១០១​នាក់ ស្មើនឹង​៨៤​ភាគរយ​ហើយ​ដែល​មកកាន់​សាលាឃុំ​សង្កាត់ ដើម្បី​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ទៅ​ការផ្សព្វផ្សាយ​របស់​គជ​ប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ម្សិលមិញ​នេះ លោក សេង នេ​ង ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តកោះកុង​ឱ្យដឹងថា រយៈពេល​២៨​ថ្ងៃ​នៃ​ដំណើរការ​ពិនិត្យ​ប​ញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១ ពលរដ្ឋ​ក្នុង​ចំនួន​ច្រើន​ផុលផុស​មក​បំពេញ​កាត​ព្វ​កិច្ច​របស់​ពួកគេ​រៀងៗ​ខ្លួន​នៅតាម​ការិយាល័យ​ដែល​បាន​កំណត់ទុក​។​

លោក សេង នេ​ង បន្ថែម​ដែរ​ថា ក្នុងចំណោម​នោះ ក៏មាន​អ្នក​ផ្ទេរ​ចូល​ពី​ក្រៅ​មូលដ្ឋានចំនួន​១.២៣២​នាក់ និង​អ្នក​ប្តូរ​ការិយាល័យ​ក្នុង​ឃុំ​សង្កាត់​ចំនួន​១០៥​នាក់​។ អ្នក​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​ឈ្មោះ​មាន​សរុប​១.១៨១​នាក់ រួមមាន​៖ អ្នកស្លាប់ អ្នក​ដកសិទ្ធិ ផ្លាស់ចេញ និង​ប្តូរ​ការិយាល័យ​ក្នុង​ឃុំ​សង្កាត់​ជាដើម​។​

តាម​ការវាយតម្លៃ​បឋម​របស់​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត កត់​សម្ភា​ល់​ថា បាតុភាព​នៃ​ដំណើរ​ការ​ពិនិត្យ និង​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​អំឡុង​២៨​ថ្ងៃ​មក គឺ​បាន​ប្រព្រឹត្ត​ដោយ​រលូន​ជោគជ័យ​នឹង​អ្វី​ជា​តួលេខ​ប៉ាន់ស្មាន​ទុក​មុន ដូច្នេះ​នៅ​សេសសល់​តែ​១៦​ភាគរយ​ទៀត​ប៉ុណ្ណោះ​ទេ​។​

តួលេខ​ប្រមាណ​ទុក​របស់​មន្ត្រី​បម្រើ​ដល់​ការងារ​បោះឆ្នោត​មាន​ជិត​៤​ពាន់​នាក់​នឹងធ្វើ​បច្ចុប្បន្នភាព​ថ្មី​។ និយាយ​ពី​កិច្ចសហការ​រវាង​អ្នកបច្ចេកទេស និង​អាជ្ញាធរ​ពាក់ព័ន្ធ​វិញ ក៏​រួមគ្នា​បម្រើ​ការងារ​ប្រកបដោយ​ប្រសិទ្ធិភាព​ផងដែរ​ទាំង​ខាង​លក្ខណៈ​បច្ចេកទេស ក៏ដូចជា​សន្តិសុខ​សណ្តាប់ធ្នាប់​។

ខេត្តកោះកុង មាន​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​តាម​ឃុំ​សង្កាត់​ចំនួន​២៩​ការិយាល័យ និង​មន្ត្រី​បុគ្គលិក​បម្រើ​ដល់​ការងារ​ស្នូរ​នេះ​សរុប​១០៦​នាក់​។ ជាក់ស្តែង ១៩​ថ្ងៃ​ទៀត​ទេ ដំណើរការ​ត្រួតពិនិត្យ​ប​ញ្ចី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០២១ នឹងត្រូវ​បិទ​បញ្ចប់​ហើយ​។​

គិត​មកទល់​ម៉ោង​នេះ​នៅ​មិនទាន់មាន​ការតវ៉ា​ណាមួយ​ដែរ​ពី​បណ្តា​គណបក្សនយោបាយ​ឬ​អ្នកសង្កេត​ការណ៍​។ បញ្ហា​ប្រឈម​ខ្លាំង​គឺមាន​ភ្លៀងខ្យល់​ធ្លាក់​ច្រើន រីឯ​បញ្ហា​សេវា​អី​ន​ធឺ​ណេ​ត​សម្រាប់​ប​ញ្ចូ​ន​ទិន្នន័យ​យឺតយ៉ាវ ខណៈ​តំបន់​ឆ្ងាយ​ដាច់​ស្រ​យោល​ពី​ប្រជុំជន​៕

អត្ថបទ៖ សិរីវឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម