សេដ្ឋកិច្ច
ថ្ងៃនេះ តម្លៃមាសនៅ ថៃ ធ្លាក់ចុះ ៣ ដុល្លារ
របាយការណ៍ពីសមាគមពាណិជ្ជករមាសបានបង្ហាញថា តម្លៃមាសនៅប្រទេសថៃបានធ្លាក់ចុះចំនួន ១០០ បាត (៣ ដុល្លារ) នៅក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ។

តម្លៃទិញមាសដុំគឺ ២៨,៧៥០ បាត (៨៧៥.៦១ ដុល្លារ) ក្នុងមួយតម្លឹង និងតម្លៃលក់គឺ ២៨,៨៥០ បាត (៨៧៨.៧០ ដុល្លារ) ខណៈដែលតម្លៃទិញ និងលក់មាសកែច្នៃរួចគឺ ២៨,២២៧.៩២ បាត (៨៥៩.៦៧ ដុល្លារ) និង ២៩,៣៥០ បាត (៨៩៣.៨៤ ដុល្លារ) ។
កាលពីថ្ងៃព្រហស្បតិ៍ តម្លៃទិញមាសដុំគឺ ២៨,៨៥០ បាត(៨៧៨.៧០ ដុល្លារ) ក្នុងមួយតម្លឹង និងតម្លៃលក់គឺ ២៨,៩៥០ បាត (៨៨១.៧៥ ដុល្លារ) ខណៈមាសកែច្នៃរួចមានតម្លៃ ២៨,៣៣៤.០៤ បាត (៨៦២.៩៩ ដុល្លារ) និង ២៩,៤៥០ បាត (៨៩៦.៨៦ ដុល្លារ) ។

តម្លៃមាសនៅព្រឹកថ្ងៃសុក្រនេះកំពុងប្រែប្រួលនៅប្រមាណ ៦០,៩៤៩ បាត (១,៨៦៩ ដុល្លារ) ក្នុងមួយអោន បន្ទាប់ពីមាសនៅផ្សារ Comex កាលពីថ្ងៃព្រហស្បតិ៍បានកើនឡើងពី ១៥.៦ ដុល្លារទៅ ១,៨៦៣.៩០ ដុល្លារក្នុងមួយអោន ។
ទន្ទឹមនោះ សមាគមដូរមាស និងប្រាក់របស់ចិនបានរាយការណ៍ថា តម្លៃមាសនៅហុងកុង ធ្លាក់ចុះពី ២០០ ដុល្លារហុងកុង ទៅ ១៧,២៦០ ដុល្លារ (៧២,៥៩២ បាត) ក្នុងមួយតម្លឹង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ថៃ ព្រមាន ក្រុងបាងកក នឹងជួបសីតុណ្ហភាពចុះត្រជាក់បំផុតដល់ ១ អង្សាសេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


