កីឡា
ល្ងាចនេះមានពិធីដង្ហែម្ចាស់មេដាយមាសប៉េតង់ពិភពលោក
ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក កញ្ញា អ៊ុក ស្រីមុំ និងគណៈប្រតិភូនៃក្រុមជម្រើសជាតិប៉េតង់កម្ពុជាផ្នែកនារីនឹងមកដល់មាតុប្រទេសវិញវេលាម៉ោងប្រហែលជា៥:៣៥នាទីល្ងាចនេះ និងមានពិធីទទួល ក៏ដូចជាដង្ហែផងនៅទីក្រុងភ្នំពេញទាំងយប់។
តាមការឲ្យដឹងពីកញ្ញា គីន សំណាង អគ្គលេខាធិការរងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាថា ពិធីដង្ហែម្ចាស់មាស និងគណៈប្រតិភូនឹងចាប់ចេញពីព្រលានយន្តអន្តរជាតិភ្នំពេញតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី បន្ទាប់មកបត់ស្តាំមកតាមមហាវិថីព្រះនរោត្តមឆ្ពោះទៅកាន់វិមានឯករាជ្យ។ បន្ទាប់មកបត់ឆ្វេងឡើងទៅរង្វល់មូលនាគបាញ់ទឹក ហើយត្រឡប់មកវិមានឯករាជ្យវិញកាត់តាមមុខភូមិគ្រឹះសម្តេចតេជោ រួចបត់ស្តាំតាមមហាវិថីព្រះនរោត្តមវិញ មុនចូលទៅកាន់ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

នៅក្នុងទីស្តីការក្រសួងអប់រំ យុវជន និងកីឡានឹងមានពិធីទទួលស្វាគមន៍ ក៏ដូចជាសំណេះសំណាល់ដោយមានរបាយការណ៍ពីលោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលអប់រំកាយ និងកីឡា និងរបាយការណ៍ពីលោក សុខ ម៉ុង គ្រូបង្វឹកប៉េតង់ជម្រើសជាតិផ្នែកនារី មុនមតិសំណេះសំណាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង្សជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ថា ល្ងាចនេះក្រុមប៉េតង់ជម្រើសជាតិនារីវិលត្រឡប់មកប្រទេសកំណើតវិញ ហើយវេលាម៉ោងប្រហែលជា៦កន្លះល្ងាចនេះ ក្រុមប៉េតង់ជម្រើសជាតិផ្នែកបុរសនឹងធ្វើដំណើរទៅប្រទេសអេស្ប៉ាញដើម្បីចូលរួមប្រកួតជើងឯកប៉េតង់ពិភពលោកឆ្នាំ២០២១នេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


