ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុ ហាមអ្នកគ្មានកាតចាក់វ៉ាក់សាំងចូលអង្គភាពឬមន្ទីរខេត្ត
ប្រជាពលរដ្ឋឬភ្ញៀវទេសចរណាដែលមិនបានចាក់វ៉ាក់សាំងមិនត្រូវបានអនុញ្ញាតឱ្យចូលសាលាខេត្ត មន្ទីរឬអង្គភាពខេត្តព្រះសីហនុឡើយ។

ថ្លែងក្នុងកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (SOP)ដើម្បីត្រៀមលក្ខណៈទទួលទេសចរណ៍អន្តរជាតិវ៉ាក់សាំងកាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់ប្រធានមន្ទីរអង្គភាពទាំងអស់ ត្រូវចាប់ផ្តើមអនុវត្តដោយផ្តោតសំខាន់លើប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិល ដែលត្រូវចូលទៅមន្ទីរ អង្គភាពណាមួយ ឬចូលសាលាខេត្ត សាលាក្រុង ស្រុក ឃុំសង្កាត់ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងជាមុន ទើបអនុញ្ញាតឱ្យចូល។
លោកអភិបាលខេត្តបានបន្តថា « យើងចាប់ផ្តើមត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំងប្រសិនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាមិនបានចាក់វ៉ាក់សាំង ត្រូវមានលិខិតបញ្ជាក់សុខភាពពីក្រុមគ្រូពេទ្យទើបអនុញ្ញាតឱ្យចូល»។

លោកអភិបាលខេត្ត បានប្រកាសជូនសាធារណជនដែលមិនមានឯកសារដើម្បីចាក់វ៉ាក់សាំង សូមទៅកាន់សាលាឃុំ សង្កាត់ ឱ្យអាជ្ញាធរបញ្ជាក់លិខិតជូនដើម្បីមានឯកសារគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងបានទាន់ពេលវេលា។
លោក គួច ចំរើន បានបញ្ជាក់ថា ដោយឡែកចំពោះអ្នករត់តាក់ស៊ីដឹកភ្ញៀវ ក៏ត្រូវមានប័ណ្ណចាក់វ៉ាក់សាំងបើមិនមានប័ណ្ណចាក់វ៉ាក់សាំង មិនអនុញ្ញាតឱ្យចូលអាកាសយានដ្ឋានអន្តរជាតិឡើយ ហើយអាកាសយានដ្ឋានអន្តរជាតិ ត្រូវគ្រប់គ្រងអ្នករត់តាក់ស៊ីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការដណ្តើមភ្ញៀវគ្នានាំឱ្យបាត់បង់សណ្តាប់ធ្នាប់។
លោកអភិបាលខេត្តបានបន្តទៀតថា ចំពោះភ្ញៀវទេសចរណ៍ចូលតាមផ្លូវទឹក មុនពេលចុះពីលើនាវាត្រូវធ្វើតេស្តរកមេរោគកូវីដជាមុនសិន ដូច្នេះត្រូវជូនដំណឹងមករដ្ឋបាលខេត្តជាមុនដើម្បីងាយស្រួលត្រៀមក្រុមគ្រូពេទ្យចុះយកសំណាកពីភ្ញៀវបានទាន់ពេលវេលា។

លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមទៀតថា ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏អនុញ្ញាតឱ្យញែកភ្ញៀវទេសចរជាពីរ ដោយទី១-ទេសចរណ៍ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស អនុញ្ញាតឱ្យគាត់ធ្វើតេស្តរហ័ស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ទី២-ចំពោះភ្ញៀវមិនទាន់ចាក់វ៉ាក់សាំងចូលមកកម្ពុជា តម្រូវឱ្យពួកគាត់ធ្វើតេស្ត PCR ពីរលើក និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យគាត់ធ្វើដំណើរកម្សាន្ត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


