នយោបាយ
លោក ជិន ម៉ាលីន៖ បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺគ្មានអ្វីត្រូវស្តារឡើងវិញនោះទេ
ក្រុមអង្គការសង្គមស៊ីវិលចំនួន៦៦ស្ថាប័ន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានរួមគ្នាស្នើឱ្យមានការកែទម្រង់ជាប្រព័ន្ធ លើសពីការដោះលែងសកម្មជនការពារសិទ្ធិមនុស្សដោយមានលក្ខខណ្ឌ។ ពួកគេក៏បានស្នើដល់អាជ្ញាធរកម្ពុជាចាត់វិធានការជាប្រព័ន្ធ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងលំហរសេរីភាពរបស់ពលរដ្ឋក្នុងប្រទេសឡើងវិញ ព្រមទាំងស្តារសិទ្ធិមនុស្សជាមូលដ្ឋានឡើងវិញផងដែរ។ ប៉ុន្តែ លោកជិន ម៉ាលីន បានឆ្លើយតបថា បញ្ហាទាំងអស់នេះ គ្មានអ្វីត្រូវស្តារឡើងវិញនោះឡើយ។

ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកជិន ម៉ាលីន បានអះអាងថា ការស្នើទាំងនេះ គឺគ្រាន់តែជាការលើកឡើងក្នុងចេតនានយោបាយតែប៉ុណ្ណោះ។ លោកបានគូសបញ្ជាក់ទៀតថា ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺមិនមានអ្វីត្រូវស្តារឡើងវិញនោះទេ។ និយាយជារួម គឺគ្រាន់តែធ្វើឱ្យប្រសើរឡើងថែមទៀត។លោកជិន ម៉ាលីន បានអះអាងបែបនេះថា៖«អានេះ គឺជារបាយការណ៍ដដែលៗ ក្នុងចេតនានយោបាយដែលពួកគាត់តែងតែធ្វើឡើងនាពេលកន្លងមក ផ្អែកតាមរបៀបវារៈនយោបាយរបស់ម្ចាស់ជំនួយរបស់ពួកគាត់»។
យ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិលទាំង៦៦ បានលើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅតែស្ថិតក្រោមការគំរាមកំហែង ហើយសកម្មជននយោបាយ និងសិទ្ធិមនុស្សខ្លះត្រូវបានដោះលែង តែខ្លះទៀតកំពុងជាប់ឃុំនៅឡើយ។ ដូច្នេះហើយ ពួកគេបានស្នើដល់អាជ្ញាធរកម្ពុជាដោះលែងអ្នកទោសនយោបាយ និងសកម្មជនទាំងអស់ដែលត្រូវបានចោទប្រកាន់ ដោយសារតែការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពួកគេ និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ពីពួកគេផងដែរ។
ប៉ុន្តែ លោកជិន ម៉ាលីន បានអះអាងថា នៅកម្ពុជា គ្មានទេអ្នកទោសនយោបាយនោះ គឺមានអ្នកនយោបាយ ឬសកម្មជននយោបាយដែលបានប្រព្រឹត្តបទល្មើស។ បើតាមអ្នកនាំពាក្យរូបនេះ គឺថា ការដោះលែង ការសម្រាលទោស ឬដាក់ទោសទណ្ឌយ៉ាងណានោះ អាស្រ័យតាមនីតិវិធីរបស់តុលាការ ដោយគ្មាននរណាម្នាក់ទៅបង្ខិតបង្ខំតុលាការបានឡើយ៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


