ព័ត៌មានជាតិ
ហុងគ្រី ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងចាត់ទុកជាប្រទេសគំរូ
នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ, អនុប្រធានរដ្ឋសភាហុងគ្រី ថ្លែងថា រដ្ឋាភិបាលហុងគ្រី ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលស្រង់សម្ដីលោកស្រី Marta Martrai អនុប្រធានទី១ រដ្ឋសភាហុងគ្រី នៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៥ ខែកុម្ភ នេះ។

សេចក្ដីប្រកាសព័ត៌មាន បានស្រង់សម្ដី លោកស្រី Marta Martrai នៅក្នុងជំនួប ដោយសរសេរដូច្នេះ៖«នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិវិញ លោកស្រី អនុប្រធានរដ្ឋសភាហុងគ្រី បានគូសបញ្ជាក់ថា រដ្ឋាភិបាលហុងគ្រីទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ»។

នៅក្នុងជំនួបដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា លោកស្រីអនុប្រធានទី១ រដ្ឋសភាហុងគ្រី បានបង្ហាញការគាំទ្រចំពោះ ការអនុម័តធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី នៅក្នុងកិច្ចប្រជុំ IPTP នៅកម្ពុជា។ លោកស្រី បានអះអាងថា អនុម័តធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី បានបង្ហាញអំពីគោលគំនិតដូចគ្នារវាងកម្ពុជា និងហុងគ្រីផងដែរ។

ជាការឆ្លើយរបស់របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះបញ្ហាសិទ្ធិមនុស្ស សម្តេចបានថ្លែងអំណរគុណហុងគ្រីដែលបានគ្រាំទ្រធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី។ សម្តេចបានគូសបញ្ជាក់ ទៅកាន់អនុប្រធានទី១ រដ្ឋសភាហុងគ្រី ថា តើយើងអាចនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានដែរឬទេ នៅពេលប្រទេសមានសង្គ្រាម ដែលសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ ដូចស្តែងឱ្យឃើញនៅបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់នានា រួមទាំងអឺរ៉ុបផងដែរ។

គួររម្លឹកថា ស្របពេលដែលកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ គ្មានសង្គ្រាម សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា បើគ្មានសន្តិភាពនោះទេ មិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការអភិវឌ្ឍនោះឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


