ព័ត៌មានជាតិ
ទូតកម្ពុជានៅUN ជំរុញឱ្យលោក មុនតាប៊ន ប្រកាន់វិជ្ជាជីវៈលើបញ្ហាសិទ្ធិមនុស្សតាមបណ្ដោយព្រំដែន
ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវបានជំរុញទៅអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក វីទីត មុនតាប៊ន គោរពនូវស្ដង់ដាវិជ្ជាជីវៈ ឯករាជ និងមិនលម្អៀងចំពោះបញ្ហាសិទ្ធិមនុស្សនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានបេសកម្មអចិន្ត្រយ៍កម្ពុជាបានកោតសរសេរចំពោះសេចក្ដីប្រកាសព័ត៌មានរបស់មុនតាប៊នពាក់ព័ន្ធនឹងជម្លោះកម្ពុជាថៃកាលពីកន្លងទៅតែថា «សេចក្ដីប្រកាសនោះមិនបានផ្ដោតលើបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា ថៃ នៅតាមបណ្ដោយព្រំដែនឡើយ»។
ក្នុងសេចក្ដីថ្លែងការណ៍នោះសរសេរថា៖ «ការបញ្ចេញបញ្ចេញមតិយោបល់ជាលកខណៈទូទៅ និងទូលំទូលាយបែបនេះពុំបានឆ្លុះបញ្ចាំងពេញលេញ ស្របតាមព័ត៌មានដែលបានចងក្រង ឬហានិភ័យចំពោះមុខដែលប្រជាជនស៊ីវិលរងផលប៉ះពាល់នោះទេ»។
ដោយរម្លឹកពីក្រមសីលធម៌ វិជ្ជាជីរៈ ភាពមិនលម្អៀងរបស់អ្នករាយការណ៍ពិសេសកម្ពុជាសង្ឃឹមថាលោក មុនតាប៊ន បន្តប្រកាន់ខ្ជាប់ចំពោះក្រមប្រតិបត្តិ និងធ្វើការពិចារណាដោយប្រុងប្រយ័ត្នចំពោះការព្រួយបារម្ភដែលកើតមានឡើងក្នុងន័យចូលរួមពង្រឹងសុចរិតភាពនៃប្រព័ន្ធនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។

សេចក្ដីថ្លែងការណ៍របស់តំណាងកម្ពុជានៅពេលនេះគឺបន្ទាប់ពីអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាដែលជាជនជាតិថៃលោក វីទីត មុនតាប៊ន ទើបតែចេញសេចក្ដីថ្លែងការណ៍លើកដំបូងទាក់ទងនឹងជម្លោះព្រំដេនកម្ពុជា-ថៃកាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅដោយបានថ្លែងស្វាគមន៍សេចក្ដីថ្លែងការណ៍សន្ដិភាពកម្ពុជាថៃ និងថាការអនុវត្តន៍មនុស្សធម៌គឺជាកត្តាចាំបាច់ ដែលត្រូវកាត់បន្ថយនូវភាពតានតឹង និងដោះស្រាយជម្លោះដោយសន្ដិវិធីស្របតាមច្បាប់អន្តជាតិ។ ទោះជាយ៉ាងណាលោកមិនបានលើកពីបញ្ហានៃការរំលោភបំពានសិទ្ធិមនុស្សលើពលរដ្ឋកម្ពុជាពីសំណាក់ទាហានថៃនោះទេ។
គួរឱ្យដឹងផងដែរថាលោក វិទីត មុនតាប៊ន គឺជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបន្តការងារពីលោកស្រី Rhona Smith នៅឆ្នាំ២០២១។ លោកកើតនៅខែវិច្ឆិកា ឆ្នាំ១៩៥២ គឺជាជនជាតិថៃ ដែលទទួលការអប់រំនៅចក្រភពអង់គ្លេស ជាអ្នកដែលធ្វើការច្រើនក្នុងស្ថាប័នសិទ្ធិមនុស្សសហប្រជាជាតិ និងជាសាស្ត្រាចារ្យផ្នែច្បាប់នៅប្រទេសថៃផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


