ព័ត៌មានអន្ដរជាតិ
Novavax កំពុងផលិតវ៉ាក់សាំងផ្តោតលើវីរុសបំប្លែងខ្លួនថ្មី Omicron
ក្រុមហ៊ុនឱសថ Novavax Inc នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា បានចាប់ផ្តើមធ្វើការលើការផលិតវ៉ាក់សាំងភ្លាមៗដែលផ្តោតលើវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ដែលត្រូវបានរកឃើញនៅទ្វីបអាហ្វ្រិក ហើយគ្រោងចាប់ផ្តើមធ្វើតេស្ត និងផលិតនាប៉ុន្មានសប្តាហ៍ខាងមុខ។

វ៉ាក់សាំងបង្ការកូវីដ-១៩របស់ក្រុមហ៊ុននេះមានមានផ្ទុកនូវប្រូតេអ៉ីនដែលការពារមិនឲ្យឈឺ ប៉ុន្តែអាចបង្កជាប្រព័ន្ធភាពស៊ាំការពាររាងកាយបាន។ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានចាប់ផ្តើមធ្វើការផលិតប្រព័ន្ធប្រូតេអ៉ីនដែលផ្តោតជាសំខាន់លើវីរុសបំប្លែងខ្លួនថ្មី B.1.1.529។
អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកវីរុសបំប្លែងខ្លួនថ្មីនេះដែលដាក់ឈ្មោះ Omicron ថា គួរឲ្យព្រួយបារម្ភ ដែលបានក្លាយជាវីរុសបំប្លែងខ្លួនចំនួន៤ត្រូវបានដាក់ឈ្មោះរហូតដល់ឥឡូវនេះ។
ជាមួយគ្នានេះ ក្រុមហ៊ុនផ្សេងៗទៀតដូចជា BioNTech SE និង Johnson & Johnson ក៏បាននិយាយដែរថា ពួកគេនឹងធ្វើតេស្តពីប្រសិទ្ធភាពវ៉ាក់សាំងរបស់ពួកគេដើម្បីប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី៕
អានអត្ថបទពាក់ព័ន្ធ៖ WHO ប្រកាស វីរុសបំប្លែងថ្មីជាក្តីព្រួយបារម្ភ និងដាក់ឈ្មោះ Omicron
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


