Connect with us

ព័ត៌មានជាតិ

លោកយាយ​ម្នាក់​ទៅ​មើល​ស្រែ​ ត្រូវ​ឃាតក​វាយ​សម្លាប់​យក​ទ្រព្យសម្បត្តិ​អស់

បានផុស

នៅ

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លោកយាយ​មាន​វ័យ​ជាង​៧០​ឆ្នាំ​ម្នាក់ ​ត្រូវ​បាន ឃាតក​វាយ​សម្លាប់ ប្លន់​យក​មាស​និង​ប្រាក់​អស់ពី​ខ្លួន ខណៈ​ពេល​ដែល​គាត់​ទៅ​មើល​ស្រែ នៅ​វេលា​ម៉ោង ១៩​និង​៣០ នាទី ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​វាលស្រែ ភូមិ​ដាក់​ផ្កា ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស បង្កដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព ចាក់ និង​វាយ​សម្លាប់ ទៅលើ ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់ ពេល​ដឹក​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម (​ដោយមាន​ស្នាមរបួស​ជាំ​នៅលើ​មុខ​និង​ភ្នែក​ដោយមាន​ស្នាម​ចាក់​នៅត្រង់​សៀតផ្កា​និង​ថ្ពាល់​ចំនួន​០២​កន្លែង មាន​ស្នាម​រឹត​កករ​)​ក្នុងខណៈ​ពេលដែល​ជនរងគ្រោះ បាន​ទៅ​មើល​ស្រែ​គាត់​នៅ​ចំណុចកើតហេតុ​ខាងលើ​។

​សមត្ថកិច្ច​បន្ថែម​ថា ជ​ន​រងគ្រោះ​ឈ្មោះ មឿង ត្រៀម ភេទ​ស្រី អាយុ ៧១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ក្នុងនោះ​បណ្តាល​ឲ្យ​បាត់បង់​សម្ភារៈ ដែល​នៅជាប់​នឹង​ខ្លួន​មាន ​មាស​ចំនួន​០៤​តម្លឹង​០២​ជី (​មាសសន្លឹក​ចំនួន​០៣​តម្លឹង​, ខ្សែ​កមាស​០១​ខ្សែ​០១​តម្លឹង​,​ចិញ្ចៀនមាស​០២​វង់​ទម្ងន់​០២​ជី​) និង​ប្រាក់​ចំនួន​៧.០០០.០០០.​រៀល​(​ដែល​ជនរងគ្រោះ តែងតែ​យក​ដាក់​តាម​ខ្លួន​ជាប្រចាំ នេះ​បើ​តាម​ការ​ឆ្លើយបំភ្លឺ​ពី​កូន​ជនរងគ្រោះ​។

ក្រោយ​ធ្វើ​សកម្មភាព រួច​ជន​បង្ក បាន​រត់​គេចខ្លួនបាត់​តែម្ដង​។ ជុំវិញ​ករណីនេះ​ដែរ​ក​ម្លាំ​ង​សមត្ថកិច្ច ចម្រុះ​កំពុងតែ​ស្រាវជ្រាវ ស្វែងរក​មុខសញ្ញា ដើម្បី​ចាប់ខ្លួន យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕
ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម