ព័ត៌មានជាតិ
១ខែជាងទៀតដំណាំប៉ិកួៈ របស់អ្នកស្រុកកំពង់សៀម បានផលហើយ
ខេត្តកំពង់ចាម៖ ប្រជាកសិករដែលរស់នៅតំបន់ទំនាប នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាច្រើនគ្រួសារនាំគ្នាដាំដំណាំប៉ិកួៈ ខណៈឆ្នាំនេះទឹកលិចដីចំការ បណ្តាលឲ្យដំណាំមានជីវជាតិនិងលូតលាស់បានល្អ។

ប្រជាកសិករដែលរស់នៅតាមជួរមាត់ទន្លេ ក្នុងឃុំកៀនជ្រៃ ឃុំរអាង ឃុំរំចេក ឃុំហាន់ជ័យ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននាំគ្នាបង្កបង្កើនផលដំណាំប៉ិកួៈ ព្រោះផ្ទៃដីស្រែចំការនៅតំបន់នេះមានជីវជាតិល្អ ដីប្រភេទល្បាយខ្សាច់ និងងាយស្រួលថែទាំផងដែរ។ បើតាមកសិករម្នាក់ លោកពូ ថេ សុខ រស់នៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ដែលកំពុងកាត់ត្រួយស្លឹកប៉ិកួៈបានប្រាប់ឲ្យដឹងថា ឆ្នាំនេះទឹកជំនន់បានជន់លិចដីស្រែចំការទាំងអស់ ហើយបានធ្វើឲ្យដំណាំដែលបង្កបង្កើនដូចជា ប៉ិកួៈ សណ្តែកដី និងពោតជាដើម ខណៈការលូតលាស់បានល្អ និងធ្ងន់ជំងឺទៀតផង។ កសិកររូបនេះបានបញ្ជាក់បន្ថែមទៀតថា សង្ឃឹមថាឆ្នាំទិន្នផលទទួលផលបានច្រើន ហើយតម្លៃខ្ពស់ពេលលក់លើទីផ្សារ។

គូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល១ខែកន្លះទៀត ដំណាំប៉ិកួៈរបស់អ្នកកំពង់សៀម នឹងទទួលផលហើយ បន្ទាប់ពីប្រមូលផលប៉ិកួៈកសិករនៅតំបន់នេះ ចាប់ផ្តើមនាំគ្នាដាំដំណាំរួមផ្សំ មានពោត សណ្តែកដី ត្រសក់ស្រូវ និងម្ទេស..ជាដើម៕
អត្ថបទ រូបភាព ៖ លោក ហុង ម៉េងហៀ






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់