សន្តិសុខសង្គម
តំណាងអយ្យការដោះលែងលោក ប៊ុន ផាក ឲ្យនៅក្រៅឃុំ តែសំណុំរឿងនៅបន្ត
ភ្នំពេញ ៖ ប្រភពព័ត៌មានពីសាលាដំបូងនៅវេលាម៉ោង១៩ព្រលប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ បានដោះលែងលោក ប៊ុន រស្មី ហៅ ប៊ុន ផាក ឲ្យត្រឡប់ទៅផ្ទះវិញហើយ ប៉ុន្តែសំណុំរឿងនៅបន្តនៅព្រឹកស្អែកទៀត ក្រោមរូបភាពជនសង្ស័យនៅក្រៅឃុំ ។

លោកប៊ុន រស្មី ហៅ ប៊ុន ផាក ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះបញ្ជូនមកអយ្យការអមសាលាដំបូង បន្ទាប់ពីមានពាក្យបណ្ដឹងរបស់បុរសម្នាក់ឈ្មោះ ជា ចាន់តុលា បានដាក់ពាក្យប្ដឹងពីបទឆបោក និងក្លែងបន្លំជាមេធាវីនៅក្នុងទំនាស់មួយមានទម្រង់ដូចជាស្នេហាត្រីកោណយ៉ាងមិចមិនច្បាស់លាស់ ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនបញ្ជូនមកតុលាការ។

ក្នុងនោះ ក្រោយការសាកសួរពេញមួយថ្ងៃ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងបានសម្រេចដោះលែងឲ្យគ្រូជោគជ័យឈ្មោះ ប៊ុន រស្មី ឲ្យត្រឡប់ទៅផ្ទះវិញនាព្រលប់នេះ តែសំណុំរឿងនៅបន្តតាមនីតិវិធីនាព្រឹកស្អែក៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


