ព័ត៌មានអន្ដរជាតិ
ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ប្តឹង Facebook ទារសំណង១៥០ប៊ីលានដុល្លារពីបទសំដីស្អប់ខ្ពើម
កាលពីថ្ងៃចន្ទម្សិលមិញ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា បានដាក់ពាក្យប្តឹងក្រុមហ៊ុន Facebook ដោយទារសំណង១៥០ប៊ីលានដុល្លារអាមេរិកពីបទបរាជ័យក្នុងការទប់ស្កាត់ពាក្យសំដីស្អប់ខ្ពើមដែលបានក្លាយជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើជនជនភាគតិចនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន។
ពាក្យបណ្តឹងដែលត្រូវបានដាក់នៅតុលាការរដ្ឋកាលីហ្វញ៉ាបាននិយាយថា របៀបដោះស្រាយក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកផ្សព្វផ្សាយព័ត៌មានមិនពិត និងជ្រុលនិយមដែលបណ្តាលឲ្យកើតជាពិភពហិង្សាពិតប្រាកដ។
ឯកសារទៅកាន់តុលាការបាននិយាយថា ៖«Facebook ប្រៀបដូចជាមនុស្សយន្តដែលមានកម្មវិធីជាមួយបេសកកម្មតែមួយគត់គឺដើម្បីរីកចម្រើន»។
«ការពិតដែលមានប្រកែកបាននោះគឺថា ការរីកចម្រើនរបស់ Facebook ដែលជំរុញដោយការស្អប់ខ្ពើម ការបែងចែក និងព័ត៌មានមិនពិតបានធ្វើឲ្យជីវិតជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ត្រូវបានបំផ្លិចបំផ្លាញ»។
ក្រុមមូស្លីមភាគច្រើនប្រឈមនឹងការរើសអើងយ៉ាងខ្លាំងនៅប្រទេសមីយ៉ាន់ម៉ាដែលពួកគេត្រូវបានមើលងាយថាជាអ្នកជ្រៀតជ្រែក ទោះបីជាពួកគេបានរស់នៅក្នុងប្រទេសនេះជាច្រើនជំនាន់ក៏ដោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


