ព័ត៌មានជាតិ
កម្ពុជា នឹងប្រារព្ធបុណ្យរំឭកគុណអង្គរ រយៈពេល ៣ ថ្ងៃ នៅពាក់កណ្ដាលខែធ្នូនេះ
អាជ្ញាធរជាតិអប្សរា នឹងប្រារព្ធបុណ្យរំឭកគុណអង្គររយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី ១៤ ដល់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅរមណីយដ្ឋានអង្គរ ដើម្បីចូលរួមអបអរសាទរខួប២៩ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។

សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការប្រារព្ធបុណ្យរំឭកគុណអង្គរនេះដោយសារអង្គរជានិមិត្តរូបជាតិ ជាតំណាងឱ្យអត្តសញ្ញាណ និងជាដួងព្រលឹង របស់ជាតិ វឌ្ឍនភាពជាតិ សាមគ្គីភាព និងសុខសន្តិភាព ក៏ដូចជា រំឭកគុណដល់បុព្វបុរស និងបុព្វការីជនខ្មែរគ្រប់ជំនាន់។
បើតាមអាជ្ញាធរជាតិអប្សរា ព្រឹត្តការណ៍បុណ្យរំឮកគុណអង្គរដ៏មានសារៈសំខាន់នេះ នឹងមានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងការដាក់បាតព្រះសង្ឃនៅពេលព្រឹកនៃថ្ងៃចាប់ផ្តើម ការសម្ដែងល្ខោន ស្បែកធំ នាពេលរាត្រី និង ការរៀបចំស្តង់ពិព័រណ៍សមិទ្ធផល និងសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជា ការបើកការទស្សនាការដ្ឋាន ជួសជុលនានាក្នុងរមណីយដ្ឋានអង្គរជូនភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ អាជ្ញាធរជាតិអប្សរា បានបន្តថា នៅមុនថ្ងៃប្រារព្វព្រឹត្តិការវប្បធម៌ដ៏សំខាន់មួយនេះ ពោល គឺនៅថ្ងៃទី១២ និងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ ក៏នឹងមានការប្រារព្ធពិធីសាសនា និងការសម្តែងសិល្បៈ ជាពិសេស ការសម្តែងល្ខោនបាសាក់ នៅបរិវេណប្រាសាទភ្នំ បាខែង និងទីលានជល់ដំរី ក្រុងអង្គរធំផងដែរ។

សូមជម្រាបជូនថា ប្រាសាទអង្គរ ត្រូវបានអង្គការយូណេស្កូចុះក្នុងសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក កាលពី២៩ឆ្នាំមុន ដោយចាត់ទុកជា សម្បត្តិវប្បធម៌មួយដ៏ខ្ពង់ខ្ពស់ និងមានតម្លៃបំផុតមិនអាចកាត់ថ្លៃបាន ពីព្រោះបេតិកភណ្ឌនេះ គឺជាកេរ្តិ៍មរតករបស់មនុស្សជាតិជំនាន់មុនៗ ដែលបានកសាងទុកមកជាយូរ អង្វែងសម្រាប់មនុស្សជំនាន់ក្រោយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


