ព័ត៌មានអន្ដរជាតិ
ករណី Omicron ទី១នៅ អាហ្សង់ទីន តេស្ត៣ដងទើបរកឃើញ
ប្រទេស អាហ្សង់ទីន បានរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Omicron លើមនុស្សម្នាក់ ដែលធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមក្រសួងសុខាភិបាលអាហ្សង់ទីន។

អ្នកដំណើររូបនោះ មានអាយុ៣៨ឆ្នាំរស់នៅក្នុងខេត្ត San Luis ភាគខាងលិចប្រទេសអាហ្សង់ទីន ដែលបានមកដល់កាលពីថ្ងៃទី៣០ខែវិច្ឆិកា ក្រោយចាកចេញពីប្រទេសអាហ្វ្រិកខាងត្បូង តាមជើងហោះហើរឆ្លងកាត់សហរដ្ឋអាមេរិក។
ក្រសួងនិយាយថា អ្នកជំងឺរូបនេះបានចាក់វ៉ាក់សាំងពេញលេញ ហើយធ្វើតេស្ត PCR អវិជ្ជមានមុនពេលចេញដំណើរ និងការធ្វើតេស្តអង់ទីហ្សែនអវិជ្ជមានម្តងទៀតនៅពេលមកដល់ទីក្រុង Buenos Aires។ បុគ្គលម្នាក់នោះ បានធ្វើតេស្តម្តងទៀត បន្ទាប់ពីដឹងព័ត៌មានថា សហការីម្នាក់ដែលរួមការងារនៅអាហ្វ្រិកខាងត្បូង បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ហើយគាត់ក៏វិជ្ជមានដែរ។

ក្រសួងបន្តថា “គោលបំណងនាពេលបច្ចុប្បន្ននេះ គឺត្រូវទប់ស្កាត់ និងកុំឲ្យមានការឆ្លងក្នុងសហគមន៍នៃ វីរុសបំប្លែងខ្លួនដែលគួរឲ្យព្រួយបារម្ភនេះ”។ ក្រសួងបន្ថែមថា ខ្លួននឹងបន្តបង្កើនការចាក់វ៉ាក់សាំង និងពង្រឹងវិធានការបង្ការផ្សេងទៀត។
គួរបញ្ជាក់ថា ក្រៅពីអាហ្សង់ទីន, ប្រេស៊ីល ម៉ិកស៊ិក និងឈីលី គឺជាប្រទេសអាមេរិកឡាទីន ដែលបានរកឃើញករណីវីរុសបំប្លែងខ្លួន Omicron៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ជនជាតិ ថៃ ប៉ះផ្ទាល់ជាមួយបុរស អាមេរិក ឆ្លង Omicron ក៏តេស្តវិជ្ជមានដែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


