ព័ត៌មានអន្ដរជាតិ
មកទៀតហើយ! អ្នកវិទ្យាសាស្ត្ររកឃើញ Omicron ពូជថ្មី កាន់តែពិបាកតេស្តឃើញ
អាជ្ញាធរសុខាភិបាលអូស្ត្រាលីបាននិយាយនៅ ថ្ងៃពុធនេះថា រដ្ឋ Queensland របស់ប្រទេសអូស្ត្រាលីបានរកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron ពូជថ្មីនៅ ក្នុងអ្នកដំណើរម្នាក់ដែលបានមកពីអាហ្វ្រិកខាងត្បូង ។

ប្រធានមន្ត្រីសុខាភិបាលស្តីទីរបស់រដ្ឋលោក Peter Aitken បានប្រាប់អ្នកយកព័ត៌មានថា ពូជថ្មីនេះឈ្មោះថា Omicron-Like ហើយវាមានការប្រែប្រួលហ្សែនប្រហែលពាក់កណ្តាលនៃប្រភេទដើម ហើយមិនអាចត្រូវបានរកឃើញជាមួយនឹងការពិនិត្យធម្មតានោះទេ ។ លោកបាននិយាយថា វាត្រូវបានគេរកឃើញនៅ ក្នុងអ្នកដំណើរម្នាក់ដែលបានមកពីប្រទេសអាហ្វ្រិកខាងត្បូង ហើយបានធ្វើតេស្តវិជ្ជមានកូវីដកាលពីថ្ងៃសៅ រ៍ ។
លោក Aitken បាននិយាយថា ពូជថ្មីនេះមានសញ្ញាសម្គាល់គ្រប់គ្រាន់ដើម្បីអាចចាត់ថ្នាក់វាជា Omicron ប៉ុន្តែយើងមិនដឹងគ្រប់គ្រាន់អំពីថាតើវាមានកម្រិតធ្ងន់ធ្ងរ ឬធន់នឹងប្រសិទ្ធភាពវ៉ាក់សាំងប៉ុនណានោះទេ ហើយឥឡូវនេះយើងមានវីរុសបំប្លែងខ្លួន Omicron និង Omicron-Like” ។

លោក Aitken បាននិយាយទៀតថា ពូជថ្មីនេះមានការវិវត្តហ្សែនប្រហែលពាក់កណ្តាល ឬ ១៤ នៃវីរុសកូវីដបំប្លែងខ្លួន Omicron ប្រភេទដើម ដែលមានការវិវត្តហ្សែនជាង ៣០ ។
គួរបញ្ជាក់ថា ការរកឃើញនេះកើតឡើង នៅ ពេលដែលរដ្ឋ Queensland របស់អូស្ត្រាលីត្រៀមបើកទ្វារព្រំដែនរបស់ខ្លួនឡើងវិញមុនកាលកំណត់នៅ ថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយសារជាង ៨០ ភាគរយនៃចំនួនប្រជាជនត្រូវបានចាក់វ៉ាក់សាំងពេញដូសនៅ ចុងសប្តាហ៍មុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg
ចុចអាន ៖ គ្រូពេទ្យជំនាញ ថៃ ថា កុំភ័យស្លន់ស្លោចំពោះ Omicron ព្រោះវាជា ធម្មជាតិវដ្តជីវិតវីរុស
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


