Connect with us

សន្តិសុខសង្គម

បង្ក្រាបល្បែងភ្នាល់បាល់តាមអ៊ីនធើណត នៅសង្កាត់ទឹកល្អក់ទី ៣ ឃាត់ខ្លួនមនុស្ស ៥ នាក់

បានផុស

នៅ

ចុះបង្ក្រាបល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណត ក្នុងសង្កាត់ទឹកល្អក់ទី៣ ដោយឃាត់ខ្លួនមនុស្ស​៥នាក់ និងវត្ថុតាងមួយចំនួនទៀត បញ្ជូន​មកកាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​អនុវត្តតាម​និតិ​វិធី​ច្បាប់​បន្ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីរដ្ឋបាល​ខណ្ឌទួលគោក​បានឲ្យដឹងថា​ កាលពី​រសៀល​ថ្ងៃទី ​៨ ខែធ្នូ ឆ្នាំ ​២០២១ វេលា​ម៉ោង ១៦ និង​ ១១ ​នាទី គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌទួលគោក ដឹកនាំ​បញ្ជា​ដោយ លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក ដោយមាន​វត្តមាន​ចូលរួម​ពី លោក ទៀវ សំអឿន អភិបាលរងខណ្ឌ និង​កម្លាំងចម្រុះ បាន​ចុះបង្ក្រាប​ជាក់ស្តែង ទីតាំង​បើកអ៊ីនធើណត​មួយកន្លែង ដែល​លួច​បង្កប់​ការ​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អន​ឡាញ ស្ថិតនៅ ផ្ទះ​លេខ ២៥៦CE0 ផ្លូវ​១៨២ ភូមិ​៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​ក្នុង​ប្រតិបត្តិការ​នេះ បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ០៥ នាក់ រួមមាន បុគ្គលិក​ម្នាក់ និង​អ្នក​ភ្នាល់​៤​នាក់ ព្រមទាំង បាន​ដកហូត​សម្ភារៈ រួមមាន កុំព្យូទ័រ​ចំនួន​ ០៩ ឈុត​។ បច្ចុប្បន្ននេះ ​ទីតាំង​ខាងលើ ត្រូវបាន​បិទ ដោយឡែក មនុស្ស និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​អនុវត្តតាម​និតិ​វិធី​ច្បាប់​បន្ត ៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ វិនាទី មុន

ប្រមុខ UN៖ គ្មានអ្នកឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មទេ

សេចក្ដីជូនដំណឹង១ នាទីute មុន

វីតាល់រៀបចំពិធីស្រង់ព្រះ និងសង្ឃហធម៌ដ៏ធំបំផុតប្រចាំឆ្នាំលើកទី៨ នៅវត្តចំពុះក្អែក

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ប្អូន​ស្រី​លោក គីម ផ្ដាំ​អាមេរិក​​កុំ​ឲ្យដេក​ស្រមៃ​ទាំង​ថ្ងៃ​ថា កូរ៉េ​ខាង​ជើងបញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​

ព័ត៌មានជាតិ២ នាទីutes មុន

លោក ហេង សួរ ៖ កម្ពុជា បានកំណត់មហិច្ឆតាខ្លួនប្រែក្លាយជាប្រទេសមាន ចំណូលមធ្យមក្នុងឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០

ព័ត៌មានជាតិ៧ នាទីutes មុន

លេចសម្រស់ថ្មី​ខាងមុខព្រះអង្គធំភ្នំសំពៅ ​ជាមួយ​ការ​រៀបចំ​សួន បំពាក់​​ភ្លើង​បំភ្លឺ​កាន់តែ​​ស្រស់​ស្អាត

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែង​ប្រទេសណាមួយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម