ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាមយកអំណោយជូនពលរដ្ឋ៣គ្រួសារ ត្រូវភ្លើងឆេះផ្ទះនៅស្រុកកំពង់សៀម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ទៅផ្តល់ជូនពលរដ្ឋ ៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយ ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះ ឧប្បត្តិហេតុ ដែលកើតឡើង ដោយនឹកស្មានមិនដល់នេះ និងបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិ អស់គ្មានសល់ ។
កាលពីម៉ោង ៩ និង១០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ មានអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន ៣ខ្នង ដោយផ្ទះ ១ខ្នង សង់អំពីឈើប្រក់ស័ង្កសី មានទំហំ ៥×៦ម និង ២ខ្នង ទៀត សង់អំពីឈើប្រក់ក្បឿង មានទំហំ ៧×១៥ម ។ តាមការសន្និដ្ឋាន អគ្គីភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី ។

លោក អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ លោកក្រើនរំលឹកថា មុនចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រាន ហ្គាស ពន្លត់ទៀន ធូប ជាមុនសិន ។ ម៉្យាងទៀត ការតភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវពិនិត្យរៀបចំឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសផងដែរ ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលលោក អ៊ុន ចាន់ដា និងក្រុមការងារ នាំទៅផ្តល់ជូនទាំង ៣គ្រួសារ ក្នុងនោះ ១គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ឃីត (មុង ភួយ សារុង ក្រម៉ា ) ១កញ្ចប់ តង់ ១ អាវយឺត ៨ សម្ភារៈផ្ទះបាយ ១សម្រាប់ ព្រមទាំងថវិកា ចំនួន ១លានរៀលផងដែរ ៕ អត្ថបទ និង រូបភាព ហុង ម៉េង ហៀ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


