ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ កូវីដ-១៩ មិនទាន់ប៉ះពាល់ដល់កម្មករ កម្មការិនី ណាម្នាក់នៅឡើយទេ
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងនៅថ្ងៃទី៧ ខែធ្នូនេះថា ឥទ្ធិលពល នៃការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៍ មិនទាន់ជះផលអាក្រក់លើវិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងនៅកម្ពុជានៅឡើយទេ ។

អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា៖នេះក៏ដោយ សារតែរាជរដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍បានល្អនិងមានការយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យកាត់ដេរសម្លៀកបំពាក់ និង ផលិតស្បែកជើងតាំងតែពីដើមទីមក ។ ម្យ៉ាងទៀតការចម្លងវីរុសកូវីដ-១៩ នៅពេលនេះមិនទាន់ឆ្លងដល់សហគមន៍អ្នកធ្វើការនិងជាពិសេសមិនទាន់ប៉ះពាល់ដល់កម្មករកម្មការិនីណាម្នាក់នៅឡើយទេ ។
អ្នកនាំពាក្យក្រសួងការងារបានបន្តថា៖បើទោះជាការចម្លងវីរុសកូវីដ-១៩ចូលសហគមន៍មិនទាន់ជះឥទ្ធិពលលើវិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើង និងកម្មករនិយោជិតយ៉ាងណាក៏ដោយ តែក្រសួងការងារក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងបង្ការបញ្ហានេះជាមុន។

សូមជម្រាបជូនថា ផលប៉ះពាល់ដែលបណ្ដាលមកពីឥទ្ធិពលកូវីដ-១៩ គិតត្រឹមដើមខែវិច្ឆិកានេះគឺបានធ្វើឲ្យរោងចក្រចំនួន១១៦ ត្រូវបិទទ្វារ ដែលក្នុងនោះមាន កម្មករនិយោជិតចំនួនជាង៦ម៉ឺននាក់ (៦០ ៩៩១នាក់)។ ចំនួននេះមានការកើនឡើងបន្តិចបើធៀបទៅនឹងរយៈកាលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលមានរោងចក្រចំនួន១១២បានបិទ និងប៉ះពាល់ដល់កម្មករនិយោជិតចំនួនជាង៥ម៉ឺននាក់ (៥៥ ៥៤៦២នាក់)៕
អត្ថបទ ៖ ណារី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


