សន្តិសុខសង្គម
ដើមឈើរមៀលសង្កត់បុរសម្នាក់ស្លាប់ ពេលឡើងកាប់ឈើលើភ្នំ
ខេត្តបាត់ដំបង៖ បុរសវ័យ៣០ឆ្នាំម្នាក់ ត្រូវបានដើមឈើដែលកាត់ផ្តួលរួចរមៀលសង្កត់ស្លាប់ ខណ:កំពុងដើរឆ្ការព្រៃនៅខាងក្រោមជំរាលភ្នំ។
ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១ រសៀល នៅ ភូមិ ភ្នំអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ ជនរងគ្រោះមានឈ្មោះ ផា ចណ្ណី ភេទប្រុសអាយុ ៣០ ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅ ភូមិ សំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

តាមការបំភ្លឺពីឈ្មោះ នៅ សាន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ធ្វើចម្ការត្រូវជាបងថ្លៃជនរងគ្រោះបានរៀបរាប់ថា ពួកខ្លួនមានគ្នា៤នាក់ បានឡើងភ្នំទៅ កាន់ចំណុចខាងលើ កាលពីថ្ងៃ១២ ខែធ្នូក្នុងគោលបំណងទៅ អារឈើនៅ លើភ្នំ នៅចំនុចបេងបីកង់ ដោយបានសម្រាកមួយយប់ មិនមានបញ្ហាអ្វីឡើយ។ លុះថ្ងៃទី១៣ ប្រហែលម៉ោង៨ព្រឹក ពួកខ្លួនក៏បានកាត់ដើមឈើមួយដើមប្រវែង ៧ ម៉ែត្រ និងពុសជាពីរ អារបានប្រហែល២ម៉ែត្រ កាន់កាំបិតចុះទៅ ឆ្ការព្រៃខាងក្រោម ស្រាប់តែឈើរមៀលទៅ តិចៗចុះទៅ កិនសង្កត់លើតែម្តង។
ក្រោយពីសមត្ថកិច្ចនិងក្រុមគ្រូពេទ្យចុះពិនិត្យទៅ លើសពរួចមក ទើបបានប្រគល់ទៅ អោយស្ត្រីជាភរិយារៀបចំធ្វើបុណ្យតាមប្រពៃណីហើយ ដោយសមត្ថកិច្ចមិនអាចចុះទៅ ដល់ទីតាំងកើតហេតុបានទេព្រោះនៅ ឆ្ងាយពេក៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


