ព័ត៌មានជាតិ
កម្ពុជាផ្ញើសារចូលរួមរំលែកទុក្ខជូនសហរដ្ឋអាមេរិក ដែលរងគ្រោះដោយខ្យល់ព្យុះកំបុតត្បូង
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ បានផ្ញើសារឬចូលរួមរំលែកទុក្ខជូនប្រជាជនសហរដ្ឋអាមេរិក ដែលទទួលរងគ្រោះដោយការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះកំបុតត្បូង ដែលធ្វើឲ្យមនុស្សប្រមាណ១០០ បានស្លាប់។
សាររបស់កម្ពុជាបានបញ្ជាក់យ៉ាងនេះថា “រាជរដ្ឋាភិបាលកម្ពុជាមានសេចក្ដីសោកសង្រេងយ៉ាងខ្លាំង ពេលបានទទួលដំណឹងពីការបាត់បង់ជីវិតមនុស្សជាច្រើននាក់ និងការខូចខាតទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបង្កឡើងដោយខ្យល់ព្យុះកំបុតត្បូងដ៏សាហាវ ដែលវាយប្រហារមកលើរដ្ឋមួយចំនួននៅភាគខាងលិច និងខាងត្បូងនៃសហរដ្ឋអាមេរិក”។
ស្ថិតក្នុងគ្រាដ៏សែនសោកសៅ និងលំបាកនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា “សូមចូលរួមរំលែកទុក្ខដោយស្មោះស្ម័គ្រជាមួយប្រជាជនអាមេរិក និងសូមសំដែងសេចក្ដីទុក្ខដ៏សែនក្រៀមក្រំ និងក្តីអាណិតអាសូរ ជូនចំពោះក្រុមគ្រួសារទាំងឡាយ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ និងសូមបួងសួងឱ្យជនរងគ្រោះជាច្រើនផ្សេងទៀតដែលកំពុងបាត់ខ្លួនមានសុវត្ថិភាពគ្រប់ៗគ្នា”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ថ្មីៗនេះ មនុស្សយ៉ាងហោចណាស់១០០ នាក់ បានស្លាប់នៅក្នុងរដ្ឋ Kentucky បន្ទាប់ពីព្យុះកំបុតត្បូង បានបោកបក់លើចម្ងាយផ្លូវ ២០០ ម៉ាយ (៣២១គីឡូម៉ែត្រ) ឆ្លងកាត់ ភាគកណ្ដាល និងភាគខាងត្បូង សហរដ្ឋអាមេរិក ដោយបានបំផ្លាញផ្ទះសម្បែង ហាងទំនិញ និង អគារជាច្រើនខ្នង។ ខ្យល់ព្យុះកំបុតត្បូងនេះ បានបំផ្លាញរោងចក្រទៀន ហើយភ្លើង និងប៉ុស្តិ៍ប៉ូលីសនៅក្នុងទីក្រុងតូចមួយក្នុងរដ្ឋ Kentucky បានវាយលុកផ្ទះ ថែមទាំនៅរដ្ឋ Missouri ហើយបានសម្លាប់កម្មករយ៉ាងហោចណាស់ ៦នាក់នៅឃ្លាំងក្រុមហ៊ុន Amazon នៅរដ្ឋ Illinois។
អភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយថា វាគឺជាការបំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ។ លោកថា កម្មករប្រហែល ៤០ នាក់ត្រូវបានជួយសង្គ្រោះនៅរោងចក្រទៀនក្នុងទីក្រុង Mayfield ដែលមានមនុស្សប្រហែល១១០ នាក់នៅខាងក្នុង មុនពេលវាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។
ឆ្មាំជាតិចំនួន ១៨៩ នាក់ត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ផ្តោតជាសំខាន់លើទីក្រុង Mayfield ដែលមានមនុស្សប្រហែល ១ម៉ឺននាក់ នៅភាគនិរតីនៃរដ្ឋ។អគារប្រវត្តិសាស្ត្រ Graves County ត្រូវបានដួលរលំ ហើយវិហារ First United Methodist ដែលនៅជិតនោះបានដួលរលំមួយផ្នែកផងដែរ។
លោក Victor Gensini សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រភូមិសាស្ត្រ និងបរិយាកាសនៅសាកលវិទ្យាល័យ Northern Illinois បាននិយាយថា សីតុណ្ហភាព និងសំណើមខ្ពស់ខុសពីធម្មតាបានបង្កើតបាតុភូតអាកាសធាតុខ្លាំងបែបនេះនៅឆ្នាំនេះ៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


