ព័ត៌មានជាតិ
ច្បាស់ហើយ គ្រោងសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅច្រមុះជ្រូកក្បាលថ្នល់
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅ ច្រមុះជ្រូកក្បាលថ្នល់ ដើម្បីសម្រួលចរាចរខណៈដែលតំបន់នេះនៅ តែប្រឈមការកកស្ទះចរាចរ បើទោះបីរដ្ឋបាលរាជធានីភ្នំពេញធ្វើការកែសម្រួលប្រព័ន្ធសារាចរជាច្រើនលើក រហូតសុំគោលការណ៍ទៅ រាជរដ្ឋាភិបាលយកក្រាស់សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់នេះថែមទៀតផង។

ដោយមើលឃើញពីការកកស្ទះចរាចរ នៅ តែជាបញ្ហាដោះស្រាយមិនទាន់បានប្រសើរនៅឡើយនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្កើតជាគម្រោងថ្មីមួយទៀត នោះគឺការស្ថាបនាស្ពានអាកាសថ្មីមួយទៀតនៅ ច្រមុះជ្រូកក្បាលថ្នល់នេះតែម្តង។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ឲ្យដឹងថា គម្រោងនៃការស្ថាបនាស្ពានអាកាសថ្មីមួយទៀតនៅ ច្រមុះជ្រូកក្បាលថ្នល់នេះ ប្លង់នៃគម្រោងបានបង្កើតរួចហើយ។ តែអ្វីដែលជាបញ្ហាប្រឈមនោះគឺផលប៉ះពាល់ច្រើនមែនទែន មិនថានៅលើដីឬនៅក្រោមដីនោះទេ ដែលតម្រូវឲ្យមានការដោះស្រាយជាមុនសិន ទើបឈានទៅ ដល់ការស្ថាបនាស្ពានអាកាសថ្មីនេះបាន។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យកម្ពុជាថ្មីដឹងនៅល្ងាចថ្ងៃទី១៦ ធ្នូនេះថា ក្រុមអ្នកជំនាញបានកំពុងធ្វើតេស្តផលប៉ះពាល់ក្រោមដី សម្រាប់គម្រោងសាងសង់ស្ពានអាកាសថ្មីនេះហើយ។

ដោយមើលឃើញបញ្ហាចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសុំគោលការណ៍ទៅ រាជរដ្ឋាភិបាល ដើម្បីសុំយកការ៉ាសសាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូរទៅ កាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅ តំបន់នេះឱ្យកាន់តែប្រសើរឡើង ជាមួយការពង្រីកផ្លូវព្រះមុន្នីវង្សអោយបានបីគន្លងនិងផ្លូវលេខ២៧១ បីគន្លងថែមទៀតផង។ តែបញ្ហាចរាចរនៅ តំបន់នេះក៏នៅ តែជាបញ្ហាដោះស្រាយមិនទាន់បានល្អប្រសើរនូវឡើយ ដែលតម្រូវឲ្យមានការសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅ តំបន់ច្រមុះជ្រូកក្បាលថ្នល់នេះ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


