ជីវិតកម្សាន្ដ
ចុម!!!! គោផឹកស្រាក្រហម ក្លែមត្រីសាលម៉ុន
ការទន្ទឹងរង់ចាំជាយូរពីសំណាក់អ្នកគាំទ្រមកដល់ហើយ បទចម្រៀង “LAMBO TOY” របស់កំពូលតារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា បានផលិតរួចរាល់អស់ទាំងស្រុងហើយ។ ដោយប៉ុន្មាននាទីមុននេះ ផលិតកម្មបានបញ្ចេញTrailerខ្លីមួយ បង្ហាញចំណុចគួរឱ្យចាប់អារម្មណ៍យ៉ាងច្រើនរំលេចក្នុងបទចម្រៀងមួយបទនេះ។

ក្នុងនោះ អ្នកដឹកនាំសម្ដែង បានប្រើគំនិតច្នៃប្រឌិត និងសិល្បៈនៃការរៀបចំយ៉ាងប្លែក និងគួរឱ្យទាក់ទាញខ្លាំងមែនទែន ដោយយកសុទ្ធតែរថយន្តប្រណីត និងទំនើបៗជាច្រើនគ្រឿង ដូចជា LAMBO, McLaren និងរថយន្តម៉ាក Rolls-Royce មកដឹកចំបើងឱ្យគោស៊ី ចំណែកគោវិញ ត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ ដោយស្រីស្អាតជាច្រើននាក់ ហើយទាំងរៀបចំដាក់ស្រាក្រហមឱ្យគោផឹក និងក្លែមសុទ្ធតែត្រីសាម៉ុន ដូចអភិជនអ៊ីចឹង។

បទ “LAMBO TOY” អាចនិយាយបានថា ជាបទចម្រៀងយុវវ័យសម័យថ្មី បែប ហាយ៍សូរ(high show) ហាយក្លាស់(high class) លំដាប់អភិជន ត្បិតខ្លឹមសារនៃបទចម្រៀង បាននិយាយពីស្នេហាយុវវ័យ ដែលនិយមចូលចិត្តប្រើតែរថយន្តទំនើបៗ ដើរលេងហ៊ឺហា ចែចង់ស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់។

ចម្រៀងស្នាដៃខ្មែរមួយបទនេះ ជាគំនិតច្នៃប្រឌិតថ្មីមួយ របស់អ្នកដឹកនាំសម្ដែង ដែលបានបញ្ចូលសាច់រឿងទាំងនោះ ដើម្បីឆក់យកការចាប់អារម្មណ៍របស់អ្នកគាំទ្រ។ បែបណាក្ដី Full MV នៃបទ “LAMBO TOY” នៅមិនទាន់ដឹងថា មានភាពអស្ចារ្យកម្រិតណានៅឡើយទេ ព្រោះខាងផលិតកម្មមិនទាន់ព្រលែងចេញទាំងអស់នៅឡើយ ប៉ុន្តែតាមការបង្ហើបពី Galaxy ថានឹងបញ្ចេញ Full MV ឆាប់ៗនាប៉ុន្មានថ្ងៃខាងមុននេះហើយ។



មហាជនជាច្រើន ជាពិសេសអ្នកលេងបណ្ដាញសង្គម បានដាក់ក្ដីរំពឹងខ្ពស់ថា បទ”LAMBO TOY” នឹងផ្ផ្ទុះការគាំទ្រភ្ល្លូកទឹកភ្លូកដីខ្លាំង មិនចាញ់បទ”Are you ok”ឡើយ ខណៈពេលនេះ បទ are you ok បានបំបែកកំណត់ត្រាថ្មី មានអ្នកចូលទស្សនារហូតដល់ទៅជាង 115M នៅលើយូធូប ត្រឹមតែរយៈពេល១ខែ ប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


