នយោបាយ
លោក ពេជ្រ ស្រស់ ៖ ខ្ញុំមិនជាប់គុក និងស្លាប់ដោយសាររឿង អបាយមុខនោះឡើយ
ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានអះអាងថា រូបលោកសុខចិត្តស្លាប់ ដោយសារអត់បាយទទួល ទាន និងសុខចិត្តជាប់ពន្ធនាគារ ដោយសាររឿងជាតិ និងជួយប្រជាពលរដ្ឋ តែថារូបលោកនឹងមិនជាប់ពន្ធនាគារ ឬស្លាប់ដោយសាររឿងខុសច្បាប់ណាមួយឡើយ។
ទោះបីជាការអះអាងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មិនបានបញ្ជាក់ថា ចង់សំដៅទៅលើរឿងអ្វីមួយក៏ដោយ តែគេអាចយល់បានថា ចង់សំដៅទៅលើករណីលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលសង្ស័យជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ហើយត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។
លោក ពេជ្រ ស្រស់ បានសរសេរនៅលើគណនីហ្វេសប៊ុក របស់លោកថា «ខ្ញុំស៊ូស្លាប់ ដោយសារអត់បាយហូប ខ្ញុំស៊ូជាប់គុកដោយសាររឿងជាតិ និងជួយប្រជាពលរដ្ឋ ក៏ប៉ុន្តែខ្ញុំមិនជាប់គុក និងស្លាប់ដោយសាររឿងអបាយមុខនោះឡើយ»។
សូមជម្រាបថា ក្រុមចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់អនឡាញល្បីឈ្មោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ កាលពីយប់មិញ។
ទំព័រហ្វេសប៊ុក របស់កងអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន ៥ដើម (វែង ១ដើម ខ្លី ៤ដើម)។
ក្នុងចំណោមនោះ ក៏មានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលសង្ស័យជាប់ពាក់ព័ន្ធករណី ជាមួយក្រុមចោរប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ផងដែរ។ កម្លាំងអាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន ១២នាក់(ប្រុស ៩នាក់ ស្រី ៣នាក់)៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


