នយោបាយ
ប្រធានគណបក្សយុវជនកម្ពុជា ៖ វិសោធនកម្មច្បាប់បោះឆ្នោត ជាការដាក់លក្ខខណ្ឌដល់អ្នកចង់ឈរឈ្មោះបោះឆ្នោត
ប្រធានគណបក្សយុវជនកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា លោកគាំទ្រពេញទំហឹងចំពោះការធ្វើវិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត ដែលសំដៅកែទម្រង់ “សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត” ដោយលោកថា នេះជាការដាក់លក្ខខណ្ឌ សម្រាប់អ្នកដែលចង់ឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ។

លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការធ្វើវិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត គឺជារឿងដ៏ត្រឹមត្រូវមួយ សម្រាប់ដាក់លក្ខខណ្ឌដល់អ្នកដែលចង់ឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ ដែលត្រូវធ្វើជាគំរូគេក្នុងការចេញទៅបោះឆ្នោត។
លោកលើកឡើងថា «អញ្ចឹងបើសិនជាយើងវិសោធនកម្មច្បាប់នេះទៅ ដាក់លក្ខខណ្ឌឲ្យអ្នកដែលចង់ធ្វើនយោបាយ កុំបំផ្លាញជាតិខ្លួនឯង កុំដឹកនាំគេចូលរួមបំផ្លាញជាតិខ្លួនឯង ដោយមិនទៅបោះឆ្នោត អញ្ចឹងត្រូវមានលក្ខខណ្ឌតឹងរ៉ឹងមួយ សម្រាប់អ្នកនយោបាយ មិនថាតែក្រុមខ្ញុំទេ មិនថាអ្នកនយោបាយណាទេ ឲ្យតែប្រឡូកក្នុងឆាកនយោបាយ ត្រូវយកជាតិដាក់លើក្បាល និងប្រជាពលរដ្ឋដាក់លើដើមទ្រូង នោះទើបជាតិ និងប្រជាពលរដ្ឋយើងរីកចម្រើន»។
ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នា ដោយមិនត្រូវជឿតាមការញុះញង់របស់ក្រុមអ្នកនយោបាយនៅក្រៅប្រទេស ដែលចង់បំផ្លាញជាតិឯងនោះឡើយ។
លោកបណ្ឌិត ពេជ្រ ស្រស់ បានបន្ថែមថា «ដូច្នេះការធ្វើវិសោធនកម្មនេះមួយ គឺខ្ញុំគាំទ្រពេញទំហឹងព្រោះអ្នកនយោបាយនោះហើយ ដែលអំពាវនាវឲ្យបំផ្លាញជាតិខ្លួនឯងដោយអត់ដឹងខ្លួន ដូច្នេះត្រូវដាក់លក្ខខណ្ឌឲ្យអ្នកយោបាយតឹងរ៉ឹងបន្តិច បើអ្នកឯងមិនទៅបោះឆ្នោតផង អ្នកឯងចង់ឈរឲ្យគេបោះឆ្នោត អាហ្នឹងត្រូវតែពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ»។
សូមជម្រាបថា នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទថា ច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី ៩ ហើយព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំលើកទី ១០ នៃព្រឹទ្ធសភានីតិកាលទី ៤ នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


