ព័ត៌មានជាតិ
អនុប្រធានម្នាក់របស់គណបក្សយុវជនកម្ពុជា បានប្រកាសដើរចេញពីបក្ស
អនុប្រធានម្នាក់របស់គណបក្សយុវជនកម្ពុជា គឺលោក ផន ផល្លា បានប្រកាសដើរចេញពីគណបក្ស ក្រោមមូលហេតុថា ត្រូវផ្លាស់ប្តូរការងារថ្មីសម្រាប់ខ្លួនឯង។ នេះបើយោងតាមលិខិតមួយច្បាប់របស់លោក ផន ផល្លា ចុះតាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដែលទើបផ្សព្វផ្សាយនាពេលថ្មីៗនេះ។

តាមរយៈលិខិតដាក់តាមលោក ជា សារ៉ាក់ ដែលជាអគ្គលេខាធិការគណបក្ស គឺលោក ផន ផល្លា បានប្រាប់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថា លោកសូមលាឈប់ពីតួនាទីទាំងអស់នៅក្នុងគណបក្សយុវជនកម្ពុជា ដោយសារលោក ត្រូវផ្លាស់ប្តូរការងារថ្មីសម្រាប់ខ្លួនឯង ក្នុងរយៈពេល៥ឆ្នាំម្តង។
មុនការប្រកាសលាលែងនេះ លោក ផន ផល្លា មានតួនាទីជាអនុប្រធានគណបក្ស អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ប្រធានគណៈពង្រឹងខេត្តព្រៃវែង និងជាប្រធានមូលនិធិគណបក្សយុវជនកម្ពុជា។ ទន្ទឹមនេះ លោកអនុប្រធានរូបនេះ ក៏បានបង្ហាញការអរគុណដល់គណបក្សយុវជនកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំមកនេះ ជាពិសេសអរគុណលោក ពេជ្រ ស្រស់ ប្រធានគណបក្ស ក៏ដូចជាមិត្តរួមការងារ និងអ្នកគាំទ្របក្សយុវជនកម្ពុជាទាំងអស់។

នៅពេលកន្លងមក ក៏មានសមាជិកមួយចំនួនរបស់គណបក្សយុវជនកម្ពុជានេះ បានដើរចេញពីគណបក្សផងដែរ ជាអាទិ៍ លោក ឯម សុខសុវណ្ណ ដែលជាអតីតអគ្គលេខាធិការគណបក្ស ជាដើម។ ក្រោយការលាលែងពីគណបក្សយុវជនកម្ពុជា លោក ឯម សុខសុវណ្ណ ក៏បានស្នើក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សថ្មី តែមិនត្រូវបានក្រសួងអនុញ្ញាតឡើយ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


