ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់រថយន្តធុនធំដឹកល្មើសទម្ងន់៣គ្រឿង រក្សាទុក១ឆ្នាំ
ព្រៃវែង៖លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានស្ថានីយជញ្ជីងព្រៃព្នៅនៅផ្លូវជាតិលេខ៨ បានឲ្យដឹងថា ក្រុមមន្ត្រីជញ្ជីងចល័តនៃក្រសួងសាធារណការ ដឹកនាំដោយលោក គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះអនុវត្តការងារថ្លឹងរថយន្តនៅចំណុចភូមិតងឡងទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ផ្លូវជាតិលេខ១១បង្គោលគីឡូ៤៧ នៅថ្ងៃទី ២១ខែធ្នូឆ្នាំ២០២១ ដោយបានថ្លឹងរថយន្តចំនួន១២គ្រឿង ក្នុងនោះ រថយន្តជាប់ពិន័យមានចំនួន ៥គ្រឿង និងជាប់រក្សាទុកមួយឆ្នាំចំនួន៣គ្រឿង (រក្សាទុកនៅស្ថានីយព្រៃព្នៅ)។

ប្រធានស្ថានីយជញ្ជីងព្រៃព្នៅនៅផ្លូវជាតិលេខ៨ បានបន្តថា ការរក្សាទុករថយន្តល្មើសទម្ងន់កំណត់រយៈពេល ១ ឆ្នាំនេះ ត្រូវធ្វើកិច្ចសន្យាឈប់ដឹកលើសកម្រិតចំនួនកំណត់បន្តទៀត ដើម្បីរក្សាផ្លូវឲ្យប្រើប្រាស់បានយូរអង្វែង។

ពាក់ព័ន្ធនឹងការចុះបង្រ្កាបរថយន្តដឹកលើសទម្ងន់កំណត់នេះ អាជ្ញាធរមានសមត្ថកិច្ច បានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីការពារផ្លូវកុំឲ្យរងការខាតដោយសារផលប្រយោជន៍បុគ្គល និងនាំឲ្យខូចខាតសម្បត្តិរដ្ឋ៕ សៅគ្រី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


