ព័ត៌មានជាតិ
អគារផលិតអុកស៊ីសែនព្រៃវែងសាងសង់រួចរាល់ហើយនឹងសម្ពោធឲ្យប្រើប្រាស់ឆាប់ៗនេះ
ព្រៃវែង៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំក្រុមការងារមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធពិនិត្យវឌ្ឍនភាពអគារ សម្រាប់ផលិតអុកស៊ីសែនដែលទើបសាងសង់រួច នឹងត្រូវបំពាក់សម្ភារសម្រាប់ផលលិតនៅពេលឆាប់ៗនេះ ដើម្បីជាប្រយោជន៍សម្រាប់ប្រើប្រាស់ព្យាបាលជំងឺកូវីដ-១៩ និងសង្គ្រោះអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ ត្រូវការអុកស៊ីសែនជំនួយក្នុងការដកដង្ហើម នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងឱកាសចុះត្រួតពិនិត្យនេះ លោក ជា សុមេធី មានប្រសាសន៍ថា អគារផលិតអុកស៊ីសែននេះ អាចផ្គត់ផ្គង់ដល់ខេត្តព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ និងកំពង់ចាមផងដែរ។
អាគារផលិតអ៊ុកស៊ីសែននេះ មានទទឹង ១៦ ម៉ែត្រ និងបណ្តោយ ១៨ ម៉ែត្រ ហើយអគារនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខេត្តព្រៃវែង ក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺធ្ងន់ៗ ជាពិសេសគឺជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងអាយុជីវិត ទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ។

ទោះបីជារាជរដ្ឋាភិបាលបានប្រកាស បិទបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈក៏ពិតមែន ប៉ុន្តែចំពោះវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងជំងឺ covid-19 នៅក្នុងខេត្តព្រៃវែង នៅតែបន្តយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត៕ សៅគ្រី



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


