ព័ត៌មានជាតិ
ពលរដ្ឋ ១០ គ្រួសារ រស់នៅលើចំណីផ្លូវ ក្នុងបឹងតាមោក ព្រមទទួលយកគោលនយោបាយ ហើយរុះរើផ្ទះចេញ
ប្រជាពលរដ្ឋ ១០ គ្រួសារដែលរស់នៅលើចំណីផ្លូវ ១៥១ ក្នុងបឹងតាមោក ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ជាប់ព្រំប្រទល់សង្កាត់ពញ្ញាពន់ បានស្ម័គ្រចិត្តព្រមទទួលយកគោលនយោបាយក្នុងការដោះដូដីចេញពីដីបឹងតាមោក ហើយព្រមទទួលយកយកដីឡូត៍ទំហំ ៥មx ១៨ម នៅចំណុចភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នៅសាលាសង្កាត់សំរោង។

ក្នុងឱកាសទទួលយកប័ណ្ណកម្មសិទ្ធនោះលោក ជា ខេមា អភិបាលរងខណ្ឌបានមានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន ១០ គ្រួសារ ដែលរស់នៅលើចំណីផ្លូវ១៥១ ក្នុងបឹងតាមោកណ ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ជាប់ព្រំប្រទល់សង្កាត់ពញ្ញាពន់ ដែលជាកន្លែងរស់នៅមិនរៀបរយបានស្ម័គ្រចិត្តព្រមទទួលយកដី ដែលរដ្ឋបាលរាជធានីភ្នំពេញរៀបចំជូន ដែលមានទំហំ ៥.ម x ១៨ម សម្រាប់ពួកគាត់សាងសង់លំនៅឋានរស់នៅស្របច្បាប់ ដែលទាំងនេះ គឺជាការខិតខំរួមគ្នាពីថ្នាក់លើរហូតមកដល់ថ្នាក់ក្រោម។ លោកបន្តថា ទាំងនេះគឺជាការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋដែលមករស់នៅលើដីសាធារណៈរបស់រដ្ឋ ហើយទទួលរងនូវផលពាល់ពីការរៀបចំជួសជុលពង្រីកផ្លូវ១៥១ ហើយប្រជាពលរដ្ឋដទៃទៀត ដែលមិនទាន់ឯកភាពនៅឡើយ សូមរុះរាន់មកកុំឲ្យខកពេលឲ្យសោះ។


ក្នុងនោះផងដែរលោកអភិបាលរងខណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែខិតខំធ្វើយ៉ាងណាដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក និងចូលរួមចំណែកយ៉ាងសកម្ម ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងថវិកា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការងារទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តព្រមទទួលយកគោលនយោបាយនាពេលនេះ គឺទទួលបានមានដីទំហំ ៥.ម x ១៨ម ថវិកាចំនួន ៥០០ ដុល្លារ អង្ករ២៥គីឡូក្រាម និងមីមួយកេសផងដែរ៕

អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


