សន្តិសុខសង្គម
នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយឆក់ទូរស័ព្ទពលរដ្ឋបានសម្រេច
ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាទី សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ឃុំត្រពាំងសាប និងកម្លាំងប៉ុស្ដិ៍ឃុំកណ្ដឹង ធ្វើការពួនស្ទាក់ចាប់បានយកមកសាកសួរ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចហើយព្យាយាមជិះគេចខ្លួន។
ករណីឆក់ទូរស័ព្ទឈានដល់ការឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣៥នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ២ ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ១/.ឈ្មោះ សយ ដាវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអង្គខ្ជាយខាងជើង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ។ ២/.ឈ្មោះ សុខ ពុត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិស្ដុក ឃុំសំឡាញ ស្រុកអង្គជ័យ ខេត្តកំពត។ ជិះម៉ូតូធុន C125 សេរី 2020 ពណ៌ខ្មៅ ពាក់ស្លាកលេខខេត្តព្រៃវែង 1Q:0159 បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាកOPPO ពីជនរងគ្រោះឈ្មោះ ចាន់ រីណា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រួចជិះគេចខ្លួន។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានពត៌មានពីជនរងគ្រោះ ដោយមានបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ឆាយ កែវមុន្នី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប និងឃុំកណ្តឹង និងប្រជាការពារពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង១៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ក្នុងព្រៃខាងជើងភូមិរកាខ្ពស់ ឃុំត្រពាំងសាប ស្រុកបាទី យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ចំនែកទូរសព្ទ័ដៃជនរងគ្រោះ ត្រូវជនបានសង្ស័យប្រាប់ថា ខ្លួនបានបោះចោលបាត់ហើយ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


