សន្តិសុខសង្គម
ម្ចាស់គោអត់ហ៊ានចេញមុខ ពេលគោដើរឆ្លងផ្លូវត្រូវរថយន្តបុក
បាត់ដំបង ៖ រថយន្តមួយគ្រឿង បានរងការខូចខាតយ៉ាងដំណំនៅផ្នែកខាងមុខ ខណៈដែលម្ចាស់កំពុងបើកតាមដងផ្លូវ ក៏បានពើបប្រទះជាមួយសត្វគោដែលដើរឆ្លងផ្លូវយ៉ាងអនាធិបតេយ្យ ទើបបណ្តាលឲ្យបុកតែម្តង ជាសំណាងល្អដែលមិនមានគ្រោះថ្នាក់ដល់ម្ចាស់រថយន្ត។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្តុលតាហែន ក្នុងស្រុកបវេល ខេត្តបាត់ដំបង រវាងរថយន្តនិងសត្វគោមួយក្បាលដែរដើរឆ្លងផ្លូវជាតិ គ្មានការគ្រប់គ្រងពីម្ចាស់ ទើបបង្កឲ្យមានរឿងកើតឡើងបែបនេះ។
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ម្ចាស់រថយន្តបានបញ្ជាក់ថា គាត់បានទាក់ទងទៅសមត្ថកិច្ចដែរដើម្បីឲ្យជួយអន្តរាគមន៍ក្នុងការស្រាវជ្រាវរកម្ចាស់គោឲ្យចេញមុខមកទទួលខុសត្រូវលើបញ្ហានេះ ប៉ុន្តែសមត្ថកិច្ចបានតបថា លើកគោដាក់លើឡានយកទៅដើម្បីចប់រឿង ប៉ុន្តែម្ចាស់រថយន្តនៅតែមិនសុខចិត្ត ដោយសារតែខឹងនិងម្ចាស់គោហេតុអីបានជាលែងគោឲ្យដើរពាសវាលពាសកាលបែបនេះ?
លោកអធិការនគរបាលស្រុកបវេល សុខ សារិន បានបញ្ជាក់ថា នៅព្រលប់ថ្ងៃទី២៨ កម្លាំងជំនាញរបស់លោកក៏បានចុះដល់កន្លែងកើតហេតុដែរ ដើម្បីរកដំណោះស្រាយជូនម្ចាស់រថយន្ត នៅទីបំផុតលោកមេភូមិនៅទីនោះបានចេញមុខជំនួសម្ចាស់គោដោយព្រមប្រគល់គោមួយក្បាលនោះទៅម្ចាស់រថយន្ត ព្រមទាំងបានបន្ថែមប្រាក់ចំនួន ៥០ ម៉ឺន ទើបរឿងនេះបានបញ្ចប់។
លោកក៏បានផ្តាំផ្ញើទៅអ្នកដែលចិញ្ចឹមគោ ត្រូវមានស្មារតីទទួលខុសត្រូវ ដោយចងឲ្យបានត្រឹមត្រូវ តែបើលែងឲ្យស៊ីស្មៅក៏ត្រូវមានអ្នកតាមឃ្វាលដែរ មិនត្រូវលែងឲ្យដើរពាសវាលពាសកាលយ៉ាងដូច្នេះនោះទេ សំណាងណាស់ដែលគ្មានមនុស្សគ្រោះថ្នាក់នៅក្នុងរថយន្ត៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


