ព័ត៌មានជាតិ
អង្គការអភិវឌ្ឍន៍ស្ត្រីបញ្ឈប់សកម្មភាពតម្បាញសូត្រខ្មែរដោយសារវិបត្តិទីផ្សារ
ផលិតផលសូត្រនៅខេត្តស្ទឹងត្រែង ជួបវិបត្តិទីផ្សារបញ្ជាទិញ ធ្វើឲ្យបងប្អូនស្ត្រីមួយចំនួនបាត់បង់ការងារ និងប្រាក់ចំណូល ហើយអង្គការអភិវឌ្ឍន៍ស្ត្រីនៅខេត្តស្ទឹងត្រែងនេះ ក៍ត្រូវបញ្ឈប់ធ្វើសកម្មភាពតម្បាញដែរ។

លោក គឹម ដារាចាន់ ប្រធានគ្រប់គ្រងអង្គការស្ទឹងត្រែងអភិវឌ្ឍន៍ស្រ្តីបានបញ្ជាក់ប្រាប់នៅថ្ងៃបានបញ្ជាក់ថា លោកបានប្រឹងប្រែងបង្កើតមុខរបរនេះឡើងដើម្បីឲ្យបងប្អូនស្ត្រីយើង មានការងារធ្វើនៅក្នុងស្រុក ហើយអាចរក្សាបានមុខរបរពីបុរាណមួយ សំរាប់កូនចៅជំនាន់ក្រោយៗទៀត បានស្គាល់និងចេះធ្វើ។
លោកបន្តថា បច្ចុប្បន្នទីផ្សារបរទេសដូចជា-អូស្ត្រាលី-បារាំង-អាមេរិក-កាណាដា-ស្វីស-និងអង់គ្លេសបានបិទការបញ្ជាទិញតែម្តងទើបលោកសម្រេចបិទសកម្មភាពតម្បាញនេះទាំងស្រុងនៅរយៈពេលចុងក្រោយនេះ។

លោកស្រីលឺមលាងអ៊ីមប្រធានក្រុមតម្បាញសូត្រនៃអង្គការស្ទឹងត្រែងអភិវឌ្ឍន៍ស្រ្តី បានបញ្ជាក់ថានេះជាអកុសលសម្រាប់បងប្អូនស្រីបានខិតខំត្បាញសូត្រ រួមមាន សំពត់ហូល-អាវ-ក្រមារ- និងសំលៀកបំពាក់ផ្សេងៗទៀត ដើម្បីចង់រួមគ្នាអភិរក្សមុខរបរតម្បាញនេះ និងរកប្រាក់ចំណូលសំរាប់ចិញ្ចឹមជីវិតផង។
លោកស្រីទទួលស្គាល់ថា ផលិតផលសូត្រត្រូវទីផ្សារបរទេសបិទការបញ្ជាទិញចំណែកក្នុងស្រុកក៍គ្មានទីផ្សារដែរ ដោយសារនៅបណ្តាប្រទេសផ្សេងៗ និងប្រទេសកម្ពុជាយើងជួបនូវវិបត្តិជំងឺកូដ១៩ផង។

អ្នកស្រីយិនសុខនីន នៅភូមិតាដុងតាដាំ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងជាអ្នកតម្បាញសូត្របានលើកឡើងថា៖ ករណីនេះ ជាបញ្ហាប្រឈមធំបំផុត ដែលអាចធ្វើឲ្យប៉ះពាល់ដល់មុខរបរដែលបងប្អូនស្ត្រីខ្មែរបានខិតខំរៀនចេះមុខជំនាញតម្បាញ តពីដូនតានេះហើយថ្ងៃអនាគតនិងអាចភ្លេចភ្លាំងនិងបាត់បង់ចំណេះជំនាញមួយនេះតែម្តង។

សូមបញ្ជាក់ថា អង្គការស្ទឹងត្រែងអភិវឌ្ឍន៍ស្រ្តី បានបង្កើតឲ្យមាន ផ្នែកតម្បាញ ហូល ផាមួង ក្រមារ ធ្វើពីសរសៃសូត្រ នៅខេត្តស្ទឹងត្រែងរយៈពេល២០ឆ្នាំមកហើយ ដើម្បីនាំចេញទៅលក់ទីផ្សារក្រៅប្រទេស តែបច្ចុប្បន្នត្រូវបានបិទសកម្មភាពព្រោះគ្មានទីផ្សារបញ្ជាទិញ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


