ចរាចរណ៍
បើករថយន្តទៅទិញត្រីលក់នៅពេលយប់ ដេកលក់មួយភាំង រេចង្កូតធ្លាក់ពីថ្នល់ក្រឡាប់ចូលប្រឡាយទឹក
បងប្អូនបង្កើត ២ នាក់ បើករថយន្តនៅពេលយប់ទៅទិញត្រីយកមកលក់ស្រាប់ដេកលក់មួយភាំងរេចង្កូតធ្លាក់ពីថ្នល់ជាតិក្រឡាប់ចូលប្រឡាយទឹករាក់របួសធ្ងន់២នាក់។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ នៅវេលាម៉ោង ១០ និង ៣០ នាទីយប់ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០២២ នៅចំណុចប្រឡាយស្ទឹងសែនស្ថិតក្នុងភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកភ្នំស្រុក បានប្រាប់ឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ទាំង ២ នាក់ ទី១.ឈ្មោះ នឿម ដំ ភេទប្រុស អាយុ ២០ ឆ្នាំ ទី ២.ឈ្មោះ នឿម និត ភេទស្រី អាយុ ៣៧ ឆ្នាំ ទាំង ២ នាក់ ជាបងប្អូននឹងគ្នា នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

នគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូន បានធ្វើដំណើរតាមរថយន្ត ម៉ាកវីកូរ ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 1D-3305 ដើម្បីទៅទិញត្រីនៅភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ នៅពេលយប់យកមកលក់បន្តនៅផ្សារ លុះបើករថយន្តមកដល់ចំណុចប្រឡាយស្ទឹងសែន ស្ថិតក្នុងភូមិតាគង់ និងភូមិក្នាំង ស្រាប់តែអ្នកបើកដេកលក់មួយភាំង បណ្តាលឲ្យរថយន្តរេចង្កូត ក្រោយពីដឹងខ្លួនវិញរថយន្តបានជ្រុលមកឆ្វេងដៃហួសស្ពានក្រឡាប់ធ្លាក់ចូលប្រឡាយជាច្រើនត្រឡប់សំណាងណាស់ទឹកប្រឡាយមានទឹកត្រឹមស្មងជើង បណ្តាលឲ្យមនុស្ស២នាក់ នៅក្នុងរថយន្តរបួសធ្ងន់ចំណែករថយន្តរថយន្តខ្ទេចអស់មើលមិនយល់។


នគរបាលបានបញ្ជាក់ទៀតថា ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំណាំតៅ បានចុះទៅដល់កន្លែងកើតហេតុជួយសង្គ្រោះយកមនុស្សរងរបួសធ្ងន់ទាំង២នាក់ នៅជាប់ក្នុងរថយន្ត រួចនាំយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


