សុខភាព
ការពិតបង្ហាញថា ផឹកទឹកត្រជាក់ ជួយរំញោចអារម្មណ៍ឲ្យស្រស់ស្រាយ និងបំបាត់ភាពតប់ត្រមល់
ទោះបីជានៅមានភាពចម្រូងចម្រាសខ្លះក៏ដោយ ក៏មិនអាចបដិសេធបានទេថា ការផឹកទឹកត្រជាក់ ពេលធ្វើលំហាត់ប្រាណ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ និងដូចជាយើងបានបញ្ចូលថ្មម្ដងទៀត។
ប៉ុន្តែតើអ្នកដឹងទេ? អត្ថប្រយោជន៍នៃទឹកត្រជាក់មានច្រើន មិនមែនគ្រាន់តែបំបាត់ការស្រេកទឹក និងធ្វើឲ្យយើងត្រជាក់។
អត្ថប្រយោជន៍នៃការផឹកទឹកត្រជាក់
១ កាត់បន្ថយសីតុណ្ហភាពរាងកាយ វាល្អសម្រាប់រាងកាយ មិនថាអ្នកផឹកសីតុណ្ហភាពបែបណាក៏ដោយ។ ទឹកត្រជាក់ក៏មិនខុសពីទឹកក្ដៅ គឺល្អដូចគ្នា ជាពិសេសសម្រាប់កីឡា ឬលំហាត់ប្រាណ ព្រោះការផឹកទឹកត្រជាក់ ជួយកាត់បន្ថយសីតុណ្ហភាពស្នូលក្នុងខ្លួនបានល្អ។ កាត់បន្ថយការបែកញើស រក្សាកម្រិតជាតិទឹកក្នុងខ្លួនបានល្អ ។

២ កាត់បន្ថយការបាត់បង់ទឹកពីការហាត់ប្រាណ កត្តាមួយទៀត ដែលធ្វើឲ្យមនុស្សជ្រើសរើសទឹកត្រជាក់សម្រាប់ហាត់ប្រាណ គឺរសជាតិ។ ការស្រាវជ្រាវបានបង្ហាញថា ប្រហែល ៥០ភាគរយនៃមនុស្សជ្រើសរើសទឹកត្រជាក់ សម្រាប់ហាត់ប្រាណ ឬលេងកីឡា។ ព្រោះវាកាន់តែរីករាយក្នុងការផឹក វាក៏ធ្វើឲ្យអ្នកញើសតិចផងដែរ។ នៅក្នុងការសិក្សាមួយ ការផឹកទឹកត្រជាក់ បានកាត់បន្ថយការបាត់បង់ទឹក ដែលបណ្តាលមកពីការធ្វើលំហាត់ប្រាណដោយ ១.៣ ភាគរយនៃទំងន់រាងកាយ។ ខណៈពេលដែលបរិមាណញើសតិចតួច ២ ភាគរយ នៃទំងន់រាងកាយ អាចប៉ះពាល់ដល់ការហាត់ប្រាណ។
៣ ដុតកាឡូរី អត្ថប្រយោជន៍មួយទៀត នៃការផឹកទឹកត្រជាក់ គឺថាវាដុតកាឡូរី។ ដោយសារតែយើងត្រូវការថាមពល ដើម្បីរក្សាទឹកត្រជាក់ឲ្យក្តៅដល់សីតុណ្ហភាពរាងកាយ។ នៅក្នុងការសិក្សាឆ្នាំ ២០១៣ អ្នកស្ម័គ្រចិត្តស្រីចំនួន ៥០ នាក់ដែលមានអាយុពី ១៨-២៣ ឆ្នាំបានផឹកទឹក ១.៥ លីត្រកន្លះម៉ោងមុនពេលអាហារនីមួយៗ។ វាត្រូវបានគេរកឃើញថាអាចជួយបញ្ចុះទម្ងន់បានខ្លះ។
តើគួរផឹកទឹកនៅពេលណា?
Brooks Chantz អ្នកឯកទេសអាហារូបត្ថម្ភ និងអ្នកជំនាញអាហារូបត្ថម្ភកីឡា ផ្តល់យោបល់ថា អ្នកគួរតែផឹកទឹកមួយកែវធំ ២ម៉ោង មុនពេលហាត់ប្រាណ។ បន្ទាប់មកផឹកមួយកែវធម្មតា ប្រហែល ១០ឬ ២០ នាទីជាមុន និងពេលកំពុងហាត់ប្រាណ ជាពិសេសក្នុងអាកាសធាតុក្តៅ។

បន្ថែមពីលើការផឹកទឹកត្រជាក់ ការជ្រមុជនៅក្នុងទឹកត្រជាក់ ឬងូតទឹកត្រជាក់ បន្ទាប់ពីហាត់ប្រាណ មានប្រយោជន៍យ៉ាងច្រើន ហើយបច្ចុប្បន្ននេះ ការព្យាបាលដោយទឹកត្រជាក់ កំពុងតែមានប្រជាប្រិយភាពខ្លាំង មិនថាជា អ្នកមានឥទ្ធិពលលើ សុខភាព តារាល្បី អត្តពលិក និងគ្រូបង្វឹក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ងូតទឹកត្រជាក់ ផ្ដល់អត្ថប្រយោជន៍ ច្រើនដល់រាងកាយ សឹងមិនជឿ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


