ព័ត៌មានជាតិ
រយៈពេល២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការដ៏មានប្រសិទ្ធភាពនិងប្រយ័ត្នប្រយែងសម្រាប់ដំណើរការវិស័យអប់រំ៧ចំណុច
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅក្នុងសារថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅថ្ងៃទី១០ ខែមករា២០២២បានរំលឹកឡើងវិញថាចាប់តាំងពីមាន ការ រាតត្បាតនៃជំងឺកូវីដ១៩នៅខែមីនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនូវវិធានការដ៏មាន ប្រសិទ្ធភាពនិងប្រយ័ត្នប្រយែងព្រមទាំងអាចកត់ត្រាទុកនិងរៀនសូត្រជាមេរៀនបទពិសោធន៍សម្រាប់ការអនុវត្តគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំចំនួន៧ចំណុច។
វិធានការដ៏មានប្រសិទ្ធភាពនិងប្រយ័ត្នប្រយែងទាំង៧ ចំណុចនោះរួមមាន៖ ទីមួយ.ការយកចិត្តទុកដាក់ដល់អាយុជីវិតរបស់បុគ្គលិកអប់រំនិងសិស្សានុសិស្សជាកត្តាអាទិភាព។ ទី២.ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិកអប់រំនិងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាស្របតាមគោលការណ៍បីកុំបីការពារតាមរយៈការអប់រំផ្សព្វផ្សាយនិងការជួយគាំទ្រអំពីវិធានការការពារខ្លួនពីការឆ្លងកូវីត១៩។ ទី៣.ការរៀបចំនិងកែលំអហេដ្ឋារចនាសម្ព័ន្ធបរិស្ថានអនាម័យ បង្គន់អនាម័យនិងទឹកស្អាតនៅតាមគ្រឹះស្ថានសិក្សាឲ្យបានគ្រប់គ្រាន់។ ទី៤.ការរៀបចំនិងអភិវឌ្ឍប្រព័ន្ធអប់រំតាមបែបអេឡិចត្រូនិចតើការអប់រំបែបឌីជីថលនិងការអប់រំពីចម្ងាយ ដោយសម្បូរបែបនិងចែកផ្សាយឲ្យបានទូលំទូលាយ។ ទី៥.ការអនុញ្ញាតឲ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញតាមបណ្ដុំតាមដំណាក់កាលនិងប្រកបដោយភាពប្រុងប្រយ័ត្ន។
ទី៦.ការអនុវត្តវិធាននៃការគ្រប់គ្រងនិងរដ្ឋបាលតាមប្រព័ន្ធឌីជីថលនៅមានប្រសិទ្ធភាព។ ទី៧.ការចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនបុគ្គលិកអប់រំនិងសិស្សានុសិស្សឱ្យបានគ្រប់គ្នា។ ដោយសារវិធានការខាងលើនេះបានធានាឲ្យបុគ្គលិកអប់រំ អាចបន្តបំពេញការងារ និង សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា អាចទទួលបានសេវាអប់រំតាមគ្រប់រូបភាព។ វិធានការទាំងនេះក៏នៅតែមានសុពលភាពបន្តទៀតក្នុងបរិបទដែលកូវីដ១៩ រួមទាំងមេរោគបំប្លែងថ្មី មិនទាន់រលាយបាត់។ រាជរដ្ឋាភិបាលកម្ពុជាបានមើលឃើញថា នៅខែកញ្ញាឆ្នាំ ២០២១ ក្រសួងអប់រំយុវជននិងកីឡាបានចាប់ផ្ដើមដំណើរការនឹងបង្រៀនជាលក្ខណៈបណ្ដុំនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅនិងការបើកដំណើរ ការឡើងវិញនៃគ្រឹះស្ថានឧត្តមសិក្សាដោយរលូននិងពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់ពាក់ព័ន្ធនឹងកត្តាសុខភាពរបស់បុគ្គលិកអប់រំនិងសិស្សានុសិស្សរួមជាមួយនឹងកំណើនភាគរយខ្ពស់នៃការចាក់វ៉ាក់សាំងការពារកូវីត១៩ ជូនកុមារអាយុ ៥ ឆ្នាំ,កុមារអាយុ៦ដល់១៨ ឆ្នាំនិងប្រជាជនអាយុ១៨ ឆ្នាំឡើងជាពិសេសដំណើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១ បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពនិងជោគជ័យ ។ ម្យ៉ាងទៀតប្រមុខរាជរដ្ឋាភិបាលបានប្រកាសបិទ បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឆ្នាំ ២០២១ និង បានសម្រេចដាក់ឲ្យប្រើប្រាស់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុង ការរស់នៅជាមួយនឹងកូវីដ១៩ តាមន្លងប្រក្រតីភាពថ្មីឆ្នាំ ២០២១-២០២៣ ជាមួយនឹងទស្សនវិស័យចាកចេញពីវិបត្តិនៃជំងឺកូវីដ១៩ក្នុងភាពរឹងមាំនិងការវិលត្រឡប់ ទៅរកមាគ៌ានៃកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ។
កត្តាទាំងនេះអាចឲ្យកម្ពុជាអាចប្រារព្ធបើកបវេសនកាលឆ្នាំថ្មី ២០២១-២០២២ ដ៏មានសារសំខាន់នៅថ្ងៃនេះសម្រាប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសក្រោមទស្សន ទានថ្មីគឺគន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ នៅថ្ងៃទី ១០ ខែមករាឆ្នាំ ២០២២ ដែលជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងនៅក្នុងគន្លងប្រក្រតីភាពថ្មីនៃ វិស័យអប់រំ៕
ដោយ ៖ ណារី

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


