Connect with us

នយោបាយ

ប្រមុខដឹកនាំកម្ពុជា ថា លោក ONG KENG YONG «នៅស្ទើរបទពិសោធន៍»ក្នុងបញ្ហារកសន្តិភាព

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបទៅលោក អុង កេយុង (ONG KENG YONG) អតីតអគ្គលេខាធិការអាស៊ាន ទាក់ទងដំណើរការដោះស្រាយបញ្ហាទៅមីយ៉ាន់ម៉ា។ សម្តេចតេជោ បានបញ្ជាក់ថា លោក អុង កេយុង មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងដំណើរការសន្តិភាពនៅក្នុងប្រទេសមួយនោះទេ ពីព្រោះលោក អុង កេយុង កើតនៅក្នុងប្រទេសដែលមានសន្តិភាព។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែននេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។ សម្តេច ថា លោក ONG KENG YONG គួរមើលកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន តើមានចំណុចណានិយាយដល់ការបោះឆ្នោតទេ ? គឺអត់មានទាល់តែសោះ។ ដូច្នេះ អ្វីដែលសម្តេចចាប់អារម្មណ៍ គឺនៅក្នុងផែនទីចង្អុលផ្លូវរបស់មីយ៉ាន់ម៉ា មានកំណត់កាលបរិច្ឆេទបោះឆ្នោតនៅខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ឯកឧត្តម មិនមែនជាខ្ញុំ ឯកឧត្តមពិតជាមិនយល់ដូចខ្ញុំទេ ហើយឯកឧត្តម ក៏មិនធ្លាប់ធ្វើជាប្រធានអាស៊ានដែរ គ្រាន់តែធ្លាប់ធ្វើជាអគ្គលេខាធិការអាស៊ានតែប៉ុណ្ណោះ។ អញ្ចឹងសង្ឃឹមថា ឯកឧត្តមនឹងមានការយល់។ ហេតុអី្វបានត្រូវនិយាយអញ្ចឹង ?»។ បើតាមសម្តេចតេជោ កុងសង់ស៊ីស៥ចំណុចរបស់អាស៊ានគឺ ទី១. បញ្ឈប់ជាបន្ទាន់អំពើហិង្សានៅមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវប្រកាន់យកនូវការអត់ធ្មត់ជាអតិបរមា។ សម្តេចទៅមីយ៉ាន់ម៉ា យកបានទាំងអត់ធ្មត់ និងបទឈប់បាញ់ទៀត។ ទី២. ចាប់ផ្ដើមកិច្ចសន្ទនាប្រកបដោយការស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅស្វែងរកបញ្ហាដោយសន្តិវិធី ដើម្បីផលប្រយោជន៍ប្រជាជន។

ទី៣.ប្រេសិតពិសេសរបស់អាស៊ាន ត្រូវធ្វើអាជ្ញាកណ្ដាលសម្របសម្រួល ដើម្បីដំណើរការសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤. អាស៊ាន ត្រូវផ្ដល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ។ ទី៥. ប្រេសិតពិសេស និងគណៈប្រតិភូ ត្រូវបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងបែបនេះថា ៖ «តែចាប់ផ្ដើមដំណើរការបទឈប់បាញ់ហើយ ចាប់ផ្ដើមចែកចាយមនុស្សធម៌ គឺវាដំណើរការទៅហើយ ជាមួយការសន្ទនានោះ។ កាលពីម្សិលមិញ ខ្ញុំបានឃើញការអត្ថាធិប្បាយ ហើយខ្ញុំក៏រង់ចាំមើលការធ្វើអត្ថាធិប្បាយបាយថែមទៀត អំពីបញ្ហានេះ ហើយសូមបងប្អូនមីយ៉ាន់ម៉ាជ្រាបថា កម្ពុជាមិនចង់បានអ្វីទេ ហើយឥឡូវនេះ កម្ពុជាស្ថិតនៅក្នុងស្ថានភាព ធ្វើក៏ខុស មិនធ្វើក៏ខុស ហើយបើខ្ញុំនៅស្ងៀមមិនធ្វើសកម្មភាព រឿងមីយ៉ាន់ម៉ានៅតែដដែល ដល់ពេលខ្ញុំទៅធ្វើគេថា ខ្ញុំខុស។ អញ្ចឹងធ្វើទៅល្អជាងមិនធ្វើ ហើយលទ្ធផលនឹងចេញតាមក្រោយ វាមិនមែនចេញមួយថ្ងៃពីរថ្ងៃទេ បញ្ហានៅកម្ពុជាដំណើរការចរចា៤ឆ្នាំទើបឈានដល់សន្តិភាព»។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ៖ «នេះ គ្រាន់តែការឆ្លើយតបជាមួយលោក ONG KENG YONG ទេ អតីតអគ្គលេខាធិការអាស៊ាន ឯកឧត្តមមិនយល់ទេ ឯកឧត្តមមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងដំណើរការសន្តិភាពនៅក្នុងប្រទេសមួយទេ ពីព្រោះឯកឧត្តមកើតនៅក្នុងប្រទេស ដែលមានសន្តិភាពស្រាប់ទៅហើយ។ ខ្ញុំគ្រាន់តែទូន្មានឯកឧត្តម ខ្ញុំគ្រាន់តែប្រាប់ថា អ្វីដែលជាបញ្ហា អ្វីជារបៀបដោះស្រា​​​យ​បញ្ហា ហើយខ្ញុំគ្រាន់តែចង់ប្រាប់ថា មិនមែនសេចក្តីប្រកាសពីរទំព័រនេះចប់នោះទេ នៅមានកិច្ចការជាច្រើនទៀតត្រូវធ្វើ ហើយយ៉ាងហោចណាស់យន្តការពីរត្រូវធ្វើសិន យន្តការទីមួយ គឺយន្តការសម្របសម្រួ​លបទឈប់បាញ់ យន្តការទី២ គឺយន្តការអំពីការផ្ដល់ជំនួយ ហើយយន្តការទី៣ វាសឹងតែមានស្រាប់ទៅហើយ គឺប្រេសិតពិសេស រួមជាមួយនឹងអគ្គលេខាធិការអាស៊ាន ធ្វើការសម្របសម្រួលអំពីកិច្ចសន្ទនា»។

សូមរំលឹកថា លោក ONG KENG YONG គឺជាឥស្សរជនជនជាតិសិង្ហបុរី ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០០៣ដល់ឆ្នាំ២០០៧៕

អត្ថប​ទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម