កីឡា
ថ្ងៃនេះ Djokovic ត្រូវបានដោះលែងឲ្យមានសេរីភាពនៅអូស្ត្រាលីហើយ
នៅថ្ងៃអង្គារ៍នេះ តារាវាយកូនបាល់លេខ១លើកលោក Novak Djokovic បានភ្ញាក់ពីដំណេកនៅខាងក្រៅការឃុំឃាំងអន្តោប្រវេសន៍ក្នុងប្រទេសអូស្ត្រាលី ដែលស្ទើរតែមួយសប្តាហ៍ បន្ទាប់ពីរូបគេបានចូលក្នុងប្រទេសនេះ និងមានការខឹងសម្បារជាអន្តរជាតិជុំវិញវិធានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។

ទោះបីជាយ៉ាងណា តារាវាយកូនបាល់រូបនេះនៅតែប្រឈមនឹងការគំរាមកំហែងឃុំខ្លួនដោយរដ្ឋាភិបាលអូស្ត្រាលីជាលើកទី២ និងត្រូវនិរទេសចេញ បើទោះជាសាកក្រមរបស់តុលាការកាលពីថ្ងៃចន្ទម្សិលមិញបានជំទាស់នឹងការលុបចោលទិដ្ឋាការរបស់រដ្ឋាភិបាលក៏ដោយ។

Djokovic ដែលបានត្រឡប់មកពីការហ្វឹកហាត់ប៉ុន្មានម៉ោង បន្ទាប់ពីតុលាការសម្រេចឲ្យឈ្នះ អរគុណដល់ចៅក្រមដែលបានដោះលែងរូបគេឲ្យមានសេរីភាពពីការឃុំឃាំងអន្តោប្រវេសន៍ និងនិយាយថា រូបគេនៅតែផ្តោតសំខាន់លើការប្រកួតដើម្បីឈ្នះពានរង្វាន់ធំកំណត់ត្រាលើកទី២១ Australian Open ដែលនឹងប្រកួតនាសប្តាហ៍ក្រោយ។

កីឡាករបានសរសេរនៅលើ Twitter រួមជាមួយនឹងរូបថតមួយសន្លឹកនៅទីលានឯ Melbourne Park ថា ៖«ខ្ញុំពិតជារីករាយ និងអរគុណដល់ចៅក្រមដែលសម្រេចផ្តល់សុពលភាពទិដ្ឋាការរបស់ខ្ញុំវិញ។ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំនៅតែផ្តោតលើការប្រកួត Australian Open ដដែល»។
សូមបញ្ជាក់ថា តារាវាយកូនបាល់លេខ១លើលោក Novak Djokovic ត្រូវបានហាមចូលប្រទេសអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដើម្បីចូលរួមប្រកួតពានរង្វាន់ Australian Open ដោយសាររូបគេមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដែលជំរុញឲ្យមានការតវ៉ាយ៉ាងខ្លាំ។

រូបគេត្រូវបានរដ្ឋាភិបាលអូស្ត្រាលីលុបចោលទិដ្ឋាការ និងបានបញ្ជាឲ្យត្រឡប់ទៅប្រទេសកំណើតវិញ។ យ៉ាងណាមានការតវ៉ា និងប្តឹងជំទាស់ទៅតុលាការដើម្បីទទួលបានសុពលភាពទិដ្ឋាការវិញដែលផ្តល់ឱកាសឲ្យរូបគេអាចចូលរួមការប្រកួតបាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


