ព័ត៌មានជាតិ
អ្នកបកប្រែភាសាកាយវិការ (គ)នៅកម្ពុជា មានជាង ២០ នាក់ប៉ុណ្ណោះ
បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជាមានអ្នកបកប្រែភាសាកាយវិការ (ភាសា គ) ត្រឹមតែប្រមាណជាង ២០ នាក់ប៉ុណ្ណោះ ខណៈតម្រូវការអ្នកជំនាញបកប្រែភាសាកាយវិការមានការកើនឡើង សម្រាប់បម្រើការងារនៅក្នុងកិច្ចប្រជុំ វគ្គបណ្តុះបណ្តាលជាតិអន្តរជាតិ និងក្នុងវិស័យផ្សេងៗរួមទាំងស្ថាប័នទូរទស្សន៍ផង ក៏ដូចជាពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅឆ្នានេះ។
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការមានប្រសាសន៍ថា កម្ពុជាកំពុងត្រូវការអ្នកបកប្រែភាសាកាយវិការរាប់រយនាក់ថែមទៀត សម្រាប់បម្រើការងារនៅក្នុងកិច្ចប្រជុំ វគ្គបណ្តុះបណ្តាលជាតិអន្តរជាតិនិងក្នុងវិស័យផ្សេងៗ រួមទាំងស្ថាប័នទូរទស្សន៍ផងដែរក៏ដូចជាពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននាឆ្នាំនេះ។


លោក ឯម ច័ន្ទមករា បានសំណូមពរដល់អ្នកដែលមានចំណេះដឹងផ្នែកភាសាកាយវិការអភិវឌ្ឍខ្លួនឱ្យទៅជាអ្នកបកប្រែភាសាកាយវិកា ហើយគេអាចទទួលការបណ្តុះបណ្តាលជំនាញនេះនៅវិទ្យាស្ថានអប់រំពិសេស។
លោក ឯម ច័ន្ទមករា ក៏បានអំពាវនាវលោកគ្រូ អ្នកគ្រូ ឬ អ្នកដែលចំណេះដឹងផ្នែកភាសាកាយវិការស្រាប់ មេត្តាខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ឱ្យក្លាយទៅជាអ្នកបកប្រែភាសាកាយវិការ ព្រោះរហូតមកដល់ពេលនេះ កម្ពុជា កំពុងមានតម្រូវការអ្នកបកប្រែភាសាកាយវិការជាច្រើននាក់ទៀតជាចាំបាច់សម្រាប់បម្រើការនៅក្នុងវេទិកានានាដូចជានៅតាមកម្មវិធីសិក្ខាសាលា វគ្គបណ្តុះបណ្តាលកិច្ចប្រជុំផ្សេងៗទាំងកម្រិតក្នុងប្រទេស ថ្នាក់តំបន់ និង ថ្នាក់អន្តរជាតិជាពិសេសពេលប្រជុំ អាស៊ានដែលកម្ពុជាជាម្ចាស់ផ្ទះជាដើម។ទាំងអស់នេះមិនទាន់និយាយដល់តម្រូវការអ្នកបកប្រែភាសាកាយវិការនៅតាមស្ថាប័នព័ត៌មានដូចជាស្ថានីយទូរទស្សន៍ និង នៅក្នុងថ្នាក់សិក្សានានាជាដើមផងទេ ។
នកម្ពុជាមានវិទ្យាស្ថានអប់រំពិសេសអាចបណ្តុះបណ្តាលភាសាកាយវិការដែលវគ្គបណ្តុះបណ្តាលនោះចាប់ពីកន្លះឆ្នាំដលល់ ១០ ខែអាចប្រើការបាន៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


