ព័ត៌មានជាតិ
លោក ឯម ច័ន្ទមករា ត្រូវបានព្រះមហាក្សត្រ ផ្ទេរ និងតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្ទេរលោក ឯម ច័ន្ទមករា ពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យទៅបំពេញការងារនៅក្រសួងយុត្តិធម៌។

តាមព្រះរាជក្រឹត្យចុះថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ការផ្ទេរនេះ គឺព្រះមហាក្សត្រទ្រង់បានយល់នូវសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ដោយឡែក សម្រាប់នៅក្នុងក្របខណ្ឌក្រសួងយុត្តិធម៌ នៅមុនការតែងតាំងលោក ឯម ច័ន្ទមករា ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌នាពេលនេះ ក៏មាននៅការតែងតាំងលោក សេង ឌីណា អតីតអ្នកសារព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ផងដែរ។
ដោយ៖ ង៉ិល ណារ៉ាត់
ចុចអាន៖ អតីតនិពន្ធនាយកវិទ្យុបារាំង លោក សេង ឌីណា ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


