ព័ត៌មានជាតិ
កម្ពុជា សង្ឃឹមថា អាម៉េរិកបន្តជួយអាស៊ានលើកិច្ចការពាណិជ្ជកម្ម ដើម្បីជាប្រយោជន៍ដល់ជនមានពិការភាព
រដ្ឋលេខាធិការក្រសួងសង្គមកិច្ចកម្ពុជា លោក ឯម ច័ន្ទមករា បានដាក់ក្ដីសង្ឃឹមថា សហរដ្ឋអាមេរិក តាមរយៈក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន នឹងបន្តជួយជ្រោមជ្រែងដល់អាស៊ានលើកិច្ចការពាណិជ្ជកម្ម ដើម្បីសំដៅធ្វើយ៉ាងណាឱ្យជនមានពិការភាពទទួល បាននូវការរស់នៅដោយឯករាជ្យ។ លោក ឯម ច័ន្ទមករា សង្ឃឹមបែបនេះនៅក្នុងកិច្ចសន្ទនាជាន់ខ្ពស់អាស៊ាន-អាមេរិកស្ដីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាព និងភាពជាដៃគូលើសពីឆ្នាំ២០២៥” ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣។

លោក ឯម ច័ន្ទមករា ក្នុងនាមប្រតិភូក្រសួងសង្គមកិច្ចកម្ពុជាបានសង្ឃឹមថា អាម៉េរិកនឹងបន្តជួយដល់អាស៊ាន តាមរយៈ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ដែលដើរតួនាទីសំខាន់ ក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងអាស៊ាន- អាម៉េរិក ដើម្បីឱ្យជនមានពិការភាពទទួល បានការរស់នៅដោយឯករាជ្យ និងការចូលរួមគ្រប់ទិដ្ឋភាពនៃជីវិត ដែលរួមបញ្ចូលនូវបរិយាកាសរូបវន្ត ការដឹកជញ្ជូន ពត៌មាន និងទំនាក់ទំនង។ រួមទាំងបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធទំនាក់ទំនង និងមធ្យោបាយ និងសេវាកម្មផ្សេងទៀតដែលបើក ឬផ្តល់ជូនសាធារណៈជនទាំងនៅក្នុងទីក្រុង និងនៅតំបន់ជនបទទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការដឹកជញ្ជូន និងទំនាក់ទំនង រួមទាំង អគារ ផ្លូវថ្នល់ មធ្យោបាយធ្វើដំណើរ និងសម្ភារៈបរិក្ខារក្នុងផ្ទះ និងខាងក្រៅផ្សេងទៀត រួមទាំងសាលារៀន លំនៅដ្ឋាន បរិក្ខារពេទ្យ និងកន្លែងធ្វើការ។

រដ្ឋលេខាធិការរូបនេះ បានសង្កត់ធ្ងន់ថា “ក្នុងបរិការណ៍នេះ យើងសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង និងថាមពលកកើតឡើងវិញ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន ពិសេសសម្រាប់ជនមានពិការភាព និងផ្តល់ការបណ្តុះបណ្តាលសម្រាប់អ្នកពាក់ព័ន្ធលើបញ្ហាលទ្ធភាពប្រើប្រាស់ដែលប្រឈមមុខនឹងជនមានពិការភាព”។
ប្រតិភូសង្គមកិច្ចកម្ពុជាបានចាត់ទុក ការលើកកម្ពស់ទម្រង់ជំនួយ និងជំនួយសមស្របផ្សេងទៀតដល់ជនមានពិការភាព ដើម្បីធានាការទទួលបានព័ត៌មានរបស់ពួកគេគឺពិតជាមានការចាំបាច់។ ការលើកកម្ពស់ការប្រើបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងថ្មីៗ រួមទាំងប្រព័ន្ធអ៊ីនធឺណិតដែលធ្វើឱ្យជនមានពិការភាពទទួលនូវបានការបង្កលប្រើប្រាស់នាពេលបច្ចុប្បន្ន គឺជាការឆ្លើយតបយ៉ាងសំខាន់ក្នុងការឈានទៅសម្រេចឱ្យខាងតែបាននូវដំណើរការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន ជាពិសេសកិច្ចខិតខំប្រឹងប្រែងបង្កើនឯករាជ្យភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជនមានពិការភាព។

តាមរយៈកិច្ចសន្ទនាជាន់ខ្ពស់អាស៊ាន-អាមេរិកស្តីពី សិទ្ធិជនមានពិការភាព លោក ឯម ច័ន្ទមករា រំពឹងថា នឹងមានការផ្លាស់ប្ដូរមតិយោបល់ល្អៗ ហើយលោកក៏ជឿជាក់ថាស្មារតី «រួមគ្នាធ្វើ» របស់យើងនឹងអាចនាំមកនូវលទ្ធផលជាក់ស្ដែង សម្រាប់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពអាស៊ាន-សហរដ្ឋអាម៉េរិក ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខដើម្បីសម្រេចបាននូវសក្តានុពលចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាម៉េរិក ក្នុង វិស័យសង្គមកិច្ច ពិសេសផ្តោតលើកពិការភាព៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


