ព័ត៌មានអន្ដរជាតិ
Breaking News! កូរ៉េខាងជើង បាញ់មីស៊ីលមួយគ្រាប់ទៀតហើយ
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដែលដកស្រង់ចេញពីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ទៀតនៅថ្ងៃសុក្រនេះ ខណៈកាំជ្រួចមីស៊ីលនេះត្រូវបានបាញ់ចេញពីឆ្នេរភាគខាងកើតនៃប្រទេសកូរ៉េខាងជើងឆ្ពោះទៅសមុទ្រជប៉ុន ។

ទន្ទឹមនោះឆ្មាំព្រំដែនជប៉ុនបានប៉ាន់ស្មានថា កាំជ្រួចនេះអាចជាមីស៊ីលផ្លោងបាឡីស្ទីក ។ ឆ្មាំឆ្នេរសមុទ្រក៏បានចេញការព្រមានផងដែរ ដោយជំរុញឲ្យនាវាដែលកំពុងស្ថិតនៅសមុទ្រមានការប្រុងប្រយ័ត្ន និងនៅឲ្យឆ្ងាយពីមីស៊ីល ប្រសិនបើវាធ្លាក់ចូលទៅក្នុងទឹក ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះកើតឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានធ្វើតេស្តមីស៊ីលល្បឿនលឿនជាងសំឡេង Hwasong-8 ជាច្រើនគ្រាប់ក្នុងខែមករានេះ ដោយបានប្រកាសថា កាំជ្រួចមីស៊ីលបានឈានដល់ល្បឿន Mach 10 ឬច្រើនជាង ១,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ដាក់ទណ្ឌកម្មជនជាតិកូរ៉េខាងជើង ក្រោយបាញ់មីស៊ីលថ្មីៗនេះ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


