ព័ត៌មានអន្ដរជាតិ
ចិន ប្រាប់ឲ្យកាត់បន្ថយការទិញទំនិញពីបរទេស ប្រយ័ត្នឆ្លងកូវីដ (មានវីដេអូ)
សេវាប្រៃសណីយ៍របស់ប្រទេសចិន បានបញ្ជាឲ្យកម្មករបាញ់ថ្នាំសម្លាប់មេរោគលើទំនិញដែលដឹកជញ្ជូនជាអន្តរជាតិ និងបានជំរុញឲ្យសាធារណជនកាត់បន្ថយ ការបញ្ជាទិញពីក្រៅប្រទេស បន្ទាប់ពីអាជ្ញាធរអះអាងថា សំបុត្រអាចជាប្រភពនៃការផ្ទុះមេរោគកូវីដ១៩នាពេលថ្មីៗនេះ។
ថ្វីបើអ្នកជំនាញនិយាយថា ហានិភ័យនៃការឆ្លងលើផ្ទៃបែបនេះមានកម្រិតទាបក៏ដោយ ប៉ុន្តែចំណាត់ការនេះ បានបង្ហាញពីការយកចិត្តទុកដាក់ឥតឈប់ឈររបស់ប្រទេសចិន លើការលុបបំបាត់ករណីឆ្លងមេរោគទាំងអស់ ខណៈដែលខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅខែក្រោយ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមមន្ត្រីចិនបានលើកឡើងថា មនុស្សមួយចំនួនអាចឆ្លងមេរោគដោយសារតែកញ្ចប់មកពីបរទេស រួមទាំងស្រ្តីម្នាក់នៅក្នុងរដ្ឋធានីប៉េកាំង ដែលមិនមានទំនាក់ទំនងជាមួយអ្នកឆ្លងផ្សេងទៀតផងដែរ។
នាងបានធ្វើតេស្តវិជ្ជមានវីរុសបំប្លែងខ្លួនស្រដៀងទៅនឹងវីរុស ដែលគេរកឃើញនៅតំបន់អាមេរិកខាងជើង។
សេវាប្រៃសណីយ៍ចិន កាលពីថ្ងៃចន្ទទី១៧ខែមករា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាឲ្យកម្មករបាញ់ថ្នាំសម្លាប់មេរោគលើការវេចខ្ចប់ខាងក្រៅនៃសំបុត្រអន្តរជាតិទាំងអស់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងតម្រូវឲ្យបុគ្គលិកដែលកាន់សំបុត្រ និងកញ្ចប់បរទេសត្រូវតែចាក់វ៉ាក់សាំងដូសជំរុញ។
សេវាប្រៃសណីយ៍ក៏បានស្នើឲ្យសាធារណជន កាត់បន្ថយការទិញ និងការដឹកជញ្ជូនទំនិញពីក្រៅប្រទេស និងតំបន់ដែលមានហានិភ័យខ្ពស់នៃការរីករាលដាលមេរោគកូវីដផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា ហានិភ័យនៃការឆ្លងមេរោគពីផ្ទៃកខ្វក់ គឺមានកម្រិតទាបណាស់ ហើយនឹងកាន់តែថយតិចទៅៗតាមពេលវេលា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន ប្រាប់ពលរដ្ឋឲ្យប្រយ័ត្ន! ជំងឺផ្តាសាយមួយប្រភេទ ឆ្លងមនុស្សកាន់តែច្រើន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


