Connect with us

សន្តិសុខសង្គម

បង្គា និង​គ្រឿង​សមុទ្រ​ជាង​៦០០​កេះ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ដែល​ជំនាញ​រឹបអូស​ពី​ឈ្មួញ ត្រូវធ្វើ​ពិធី​ដុត​កម្ទេច​ចោល

បានផុស

នៅ

កំពត ៖ បង្គា​ដែល​ចាក់​បញ្ចូល​សារធាតុ​ចាហួយ ព្រមទាំង​គ្រឿង​សមុទ្រ​ជាច្រើន​មុខ ដែល​ជំនាញ​ចាត់ទុកជា​បទល្មើស ដែល​មាន​ទម្ងន់​ជាង​១០​តោន ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឃាត់​បង្ក្រាប​បាន​កាលពី​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២២ ត្រូវធ្វើ​ពិធី​ដុត​កម្ទេច ដោយ​ប្រើ​គ្រឿងចក្រ​ជីរ​ណ្តៅ​កប់​ចោល កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត សាវឿន ប្រធាន​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​បាន​បញ្ជាក់​ថា ដោយមាន​ការ​សម្របសម្រួល​នីតិវិធី និង​សហការ​ជាមួយ​លោក​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកំពត និង​មានការ​ចូលរួម​ពី​ជំនាញ​ពាក់ព័ន្ធ​នានា ក្រោយពី​បង្ក្រាប​បាន​បង្គា​ចាក់​បញ្ចូល​សារធាតុ​ចាហួយ​និង​គ្រឿង​សមុទ្រ​ដែល​ល្មើសច្បាប់ សរុប ៦១០ កេះ ត្រូវធ្វើ​ការដុត​កម្ទេច រួច​កប់​ចោល​ទាំងអស់​។

លោក​បាន​បន្ត​ថា ចាប់​ពី​ពេល​នេះ​តទៅ រាល់​បទល្មើស​ទាំងឡាយ​ណា ដែល​ចរាចរ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក លោក​នឹង​សហការ​ចាប់​បង្ក្រាប​មិន​ឲ្យ​សេសសល់​នោះឡើយ ពិសេស​បទល្មើស​គ្រឿង​សមុទ្រ​ដែល​ដឹក​ពី​ប្រទេសជិតខាង​នាំចូល​មក​ស្រុក​យើង​។

សូម​បញ្ជាក់​ផងដែរ​ថា បង្គា​ចាក់​បញ្ចូល​សារធាតុ​ចាហួយ និង​គ្រឿង​សមុទ្រ​ជាច្រើន​មុខ ដឹក​តាម​រថយន្ត​២​គ្រឿង ដែល​សមត្ថកិច្ច​ចម្រុះ​ចាប់​បង្ក្រាបបាន​កាលពី​ជិត​ម៉ោង​១១​អ​ធ្រា​ត ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២២ ក្រោយពី​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ២​យប់ ២​ថ្ងៃ ត្រូវ​បាន​ជំនាញ​ជួល​មក​រដឹក​ទៅ​ដុតចោល​នៅ​ដីឡូត៍​មួយ​កន្លែង​ជិត​ភ្នំ​ប្រាសាទ ដោយ​ការ​ដុត​នេះ​ត្រូវ​ប្រើ​គ្រឿងចក្រ​ជីករណ្តៅ​ហើយ​ដុត​កម្ទេច​រួច​កប់​ចោល​តែម្តង​។ ដោយឡែក​រថយន្ត​ដឹកជញ្ជូន​បទល្មើស​ត្រូវបាន​ជំនាញ​ពិន័យ​ជា​ប្រាក់ ហើយ​ធ្វើ​កិច្ចសន្យា រួច​ប្រគល់​ជូន​ម្ចាស់​វិញ​នៅ​ថ្ងៃ​ដដែល​៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម