នយោបាយ
សម្តេចតេជោ ហ៊ុន សែន គ្រោងបញ្ជូនលោកប្រាក់ សុខុន ទៅកាន់មីយ៉ាន់ម៉ានាពេលខាងមុខនេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញឲ្យដឹងពីគម្រោងក្នុងការបញ្ជូនលោកប្រាក់ សុខុន ដែលជាប្រេសិតពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខនេះ ដើម្បីសម្របសម្រួលបញ្ហានៅក្នុងប្រទេសនេះ។ សម្តេច បានស្នើលោក មិន អោងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ជួយសម្របសម្រួលដល់ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រេសិតពិសេសនេះ។

សំណើរបស់សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជានេះធ្វើឡើងក្នុងពេលដែលសម្តេចបានជួបពិភាក្សាជាមួយលោក មិន អោងឡាំងតាមប្រព័ន្ធវីដេអូនៅរសៀលថ្ងៃពុធនេះ។ នៅចំពោះមុខលោក មិន អោងឡាំង សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវត្រង់ៗចំនួន៤ចំណុច ដើម្បីឈានទៅដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ ទី១. សម្តេចតេជោ បានអំពាវនាវឲ្យលោកមិន អោងលាំង ខិតខំអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន។ ទី២. សម្តេចតេជោ បានស្នើសុំឲ្យលោកមិន អោងឡាំង សម្របសម្រួលឲ្យប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាលើកដំបូងនាពេលខាងមុខនេះ។

ចំណុចទី៣. គឺសម្តេច បានអំពាវនាវឲ្យភាគីទាំងអស់ រួមទាំងភាគីរដ្ឋាភិបាលមីយ៉ាន់ម៉ាផងដែរ ត្រូវតែបញ្ឈប់អំពើហិង្សា និងឈានទៅដល់បទឈប់បាញ់នាពេលខាងមុខនេះ។ ជាមួយគ្នានេះ សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ក៏បានសម្តែងនូវការបារម្ភចំពោះអំពើហិង្សាក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា និងបានស្នើឲ្យភាគីទាំងអស់បង្ហាញនូវការអត់ធ្មត់ ដើម្បីឈានទៅសម្រេចបាននូវបទឈប់បាញ់នេះ។ ចំណែក ចំណុចទី៤.សម្តេចប្រធានអាស៊ាន បានអញ្ជើញលោកមិន អោងឡាំង ឲ្យចូលរួមជាមួយបណ្តាប្រទេសអាស៊ាន និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការបំផុត។ ជាមួយនឹងការអំពាវនាវទាំង៤ចំណុចនេះ សម្តេចតេជោ ក៏បញ្ជាក់ប្រាប់លោក មិន អោងឡាំង ឲ្យលោកយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់នេះ៕
អត្ថបទ ៖វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


