ព័ត៌មានជាតិ
កម្ពុជា និងមីយ៉ាន់ម៉ា សុទ្ធតែត្រូវបានសារព័ត៌មានភាគីជម្លោះធ្វើយុទ្ធសាស្ត្រទុច្ចរិតផ្សាយព័ត៌មានមិនពិតទម្លាក់កំហុស បង្ខូចឈ្មោះលើឆាកអន្តរជាតិដូចគ្នា
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោក នេត្រ ភក្ត្រា បានរិះគន់ពីយុទ្ធសាស្ត្រដ៏កខ្វក់របស់ប្រព័ន្ធផ្សព្វផ្សាយថៃ ជុំវិញការបំភ្លៃ បំផ្លើសខុសពីការពិតលើបញ្ហាជម្លោះព្រំដែនរវាងទាំងពីរ ដែលបង្កឱ្យប្រជាជនថៃ ភាន់ច្រឡំ និងយល់ខុសពីការពិតជាក់ស្តែង។ ចំណែកលោក Ye Tint អនុរដ្ឋមន្ត្រីព័ត៌មានមីយ៉ាន់ម៉ា ក៏បានត្អូញត្អែប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានថា មីយ៉ាន់ម៉ា ត្រូវបានភាគីជម្លោះផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។ ភាគីទាំងពីរ សម្ដែងពីបញ្ហាដែលសារព័ត៌មានរបស់ភាគីជម្លោះធ្វើយុទ្ធសាស្ត្រកខ្វក់ដាក់ ដូច្នេះនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ក្រៅកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) ដែលប្រទេសកម្ពុជា លើទឹកដីសៀមរាប-អង្គរ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ប្រាប់ទៅអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន មីយ៉ាន់ម៉ា ឱ្យដឹងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដោយជ្រើសរើសជម្រើសសន្តិភាព ការទូត និងផ្លូវច្បាប់ ស្វែងរកយុត្តិធម៌ ដោយនាំយកបញ្ហាទាំង៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ)។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងថា ចំពោះការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅកម្ពុជា គឺមានគោលការណ៍ច្បាស់លាស់ និងមានប្រភពព័ត៌មានផ្លូវការ ដែលធ្វើឱ្យប្រជាជនទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ ច្បាស់លាស់។ ចំពោះប្រភពព័ត៌មានផ្លូវការ គឺមាន៤សំខាន់ក្រសួងការពារជាតិ, ក្រសួងការរទេស និងសហប្រតិបត្តិការអន្តរជាតិ, អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ចំណុចនេះហើយ គឺជាភាពរឹងមាំនៃការជឿជាក់ពីសំណាក់ប្រជជនកម្ពុជា មកលើរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា នៅក្នុងដំណាក់កាលដែលកងទ័ពកម្ពុជា និងថៃ កំពុងតែប្រឈមមុខដាក់គ្នានៅព្រំដែន ប្រជាជនកម្ពុជា មិនពុលដោយសារព័ត៌មានបំភ្លៃ បំផ្លើស ដូចប្រជាជនថៃនោះទេ។ ដូច្នេះ ហើយបើក្រឡេកទៅមើលផលវិបាកនៃការទទួលព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយដោយសារព័ត៌មានថៃ បានធ្វើឱ្យប្រជាពលរដ្ឋមិនបានទទួលព័ត៌មានពិត និងធ្វើឱ្យខូចមុខមាត់លើឆាកអន្តរជាតិថា ត្រូវបានគេនិយាយថា Don’t Thai to me ជាប្រទេសភូតកហុក ជាដើម។ ក្នុងវិបត្តិនេះអ្នកសារព័ត៌មាន ថៃ បានប្រើប្រាស់យុទ្ធសាស្ត្រកខ្វក់ (dirty strategy) ដែលបង្កបញ្ហាដាក់មកលើរដ្ឋាភិបាលថៃ ខ្លួនឯង ប្រឈមមុខដោះស្រាយជាមួយប្រជាជនរបស់ខ្លួន ជុំវិញការចេញផ្សាយព័ត៌មានក្លែងក្លាយ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា បណ្តាប្រទេសដែលចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ Asia Media Summit (AMS) 2025 បានរួមលើកឡើងពីការងារប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងបានថ្កោលទោសចំពោះការប្រើប្រាស់យុទ្ធសាស្ត្រកខ្វក់ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ចោទប្រកាន់ដោយគ្មានមូលដ្ឋាន ក្នុងចេតនាបង្ខូចកិត្តិយសប្រទេសដទៃលើឆាកអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានថ្លែងថា ចំពោះការបង្កើតព័ត៌មានក្លែងក្លាយនេះ ត្រូវបានប្រទេសជាសមាជិក AMS និងអ្នកចូលរួមទាំងអស់ ក៏បានលើកឡើង និងណែនាំឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយជាដើម។

សម្រាប់អនុរដ្ឋមន្ត្រីព័ត៌មានមីយ៉ាន់ម៉ា បានអរគុណចំពោះលោករដ្ឋមន្ត្រី នេត្រ ភក្រ្តា ដែលបានចែករំលែកនូវបទពិសោធន៍ដ៏ល្អៗនៅក្នុងកិច្ចប្រជុំ ជាពិសេសការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ហើយកម្ពុជាក៏បានធ្វើរួចជាស្រេចនូវវិធានការប្រយុទ្ធប្រឆាំងនូវព័ត៌មានក្លែងក្លាយ និងបានកោតសរសើរចំពោះការរៀបចំនូវកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកបានឱ្យដឹងថា ជុំវិញបញ្ហាបង្កើតព័ត៌មានក្លែងក្លាយ ការបំភ្លៃ បំផ្លើស ផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយនេះប្រទេសមីយ៉ាន់ម៉ា ក៏មិនខុសពីប្រទេសកម្ពុជានោះដែរ ជាញឹកញយប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានភាគីជម្លោះផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។

ក្នុងជំនួបទ្វេភាគីនេះ ប្រទេសទាំងពីរកម្ពុជា និងមីយ៉ាន់ម៉ា ក៏បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យព័ត៌មាន និងសោទស្សន៍ ព្រមជាមួយនឹងយុទ្ធនាការនៃការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយដែលជាក្តីព្រួយបារម្ភ ដ៏សំខាន់មួយនៅក្នុងតំបន់ និងលើពិភពលោក៕
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


